សុខភាព​​លោក​កឹម សុខា​ ទ្រុឌទ្រោម​ខ្លាំង​ ខណៈ​តុលាការ​​នៅតែ​​បដិសេធ​​បណ្តឹង​សុំ​នៅក្រៅ​ឃុំ​​

01-02-2018 2:09 pm 2389

​ជាថ្មីទៀត​បណ្តឹងសុំ​នៅក្រៅ​ឃុំ របស់លោក​កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន សាលាឧទ្ធរណ៍​បដិសេធ នៅ​ព្រឹក​ថ្ងៃ​ទៅ​០១ កុម្ភៈ នេះ​។​លោក​កឹម សុខា ត្រូវបាន​នាំខ្លួន​ទៅកាន់​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ​វិញ ក្រោម​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង​បំផុត​ពី​កម្លាំង​សមត្ថកិច្ច បន្ទាប់ពី​សវនាការ​បិទ​បញ្ចប់​នៅ​ម៉ោងជាង​១១ ព្រឹក​ថ្ងៃ​ដដែល​។​

​លោក​ជូ​ង ជូ​ងី ជា​មេធាវី​មួយរូប ក្នុងចំណោម​មេធាវី ៨​រូប​របស់លោក​កឹម សុខា បាន​សម្តែង​ការសោកស្តាយ​ជាខ្លាំង ចំពោះ​ការសម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ដែល​មិន​ព្រម​ដោះលែង​លោក​កឹម សុខា ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នៅពេលនេះ​។​លោក​ជូ​ង ជូ​ងី បញ្ជាក់ថា សុខភាព​របស់លោក​កឹម សុខា គឺ​ទ្រុឌទ្រោម​ជាខ្លាំង ដែល​លោក​គួរតែ​ត្រួវបាន​អនុញ្ញាតិឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។​យ៉ាងណា លោក​មេធាវី ថា​នឹង​ជួប​លោក​កឹម សុខា ដើម្បី ពិភាក្សា​រក​ដំណោះស្រាយ​ជា​បន្តទៀត​។ ដើម្បី​ជ្រាប​បញ្ហា​នេះ កាន់តែច្បាស់ ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍ រវាង​ខាត់ សុធី ជាមួយ​លោក​ជួង ជូ​ងី ដូចតទៅ​៖

​កិច្ចសម្ភាសន៍​៖

ព័ត៌មានផ្សេងទៀត