ព្រះ​ចន្ទ​បី​ប្រភេទ​​កាលពី​យប់មិញ​​ជា​បាតុភូត​​កើតឡើង​​លើកដំបូង​​ក្នុងពេល​​ជាង​១៥០​ឆ្នាំ​

01-02-2018 1:27 pm 1191
រូបភាព​Blood Moon ឬជា​បាតុភូត​ចន្ទ​គ្រាស​

​កាលពី​យប់​ថ្ងៃទី​៣១​មករា មាន​បាតុភូត​ដ៏​កម្រ​មួយ​បាន​កើតឡើង​ធ្វើឲ្យ​កក្រើក​ពេញ​ពិភពលោក នោះ​គឺ​Super Blood Blue Moon ដែល​បាតុភូត​នេះ​ខកខាន​កើតឡើង​ជាង​១៥០​ឆ្នាំ​មកហើយ​។ Super Blood Blue Moon កើតឡើង​ដោយសារ​បាតុភូត​បី​បូក​បញ្ចូល​គ្នា​។ ទីមួយ​Blue Moon ជា​បាតុភូត​ព្រះ​ចន្ទ​រះ​លើស​ប្រចាំខែ ទី​ពីរ​បាតុភូត​Super Moon ជា​បាតុភូត​ព្រះ​ចន្ទ​ភ្លឺ​ជាង​ធម្មតា​ដល់​១៤​ភាគរយ និង​ទី​បី​Blood Moon ជា​បាតុភូត​ចន្ទ​គ្រាស​។ បាតុភូត​ទាំងបី​កើតឡើង​ដំណាលគ្នា​បានជា​Super Blood Blue Moon​។ គួរ​ជម្រាបជូន​ថា បាតុភូត​ចន្ទ​គ្រាស​កើតឡើង​ដោយសារតែ​ព្រះអាទិត្យ ភពផែនដី និង​ព្រះ​ចន្ទ​ស្ថិតនៅលើ​គន្លង​តែមួយ​៕

ព័ត៌មានផ្សេងទៀត