ពាក្យ​​«​ប៉ិកួៈ និង ប៉ិ​គួក​»​​សរសេរ​​មួយណា​ត្រូវ​? ​ពាក្យ​នេះ​ មាន​ប្រភព​​មកពីណា​?​

29-01-2018 5:08 pm 2543

​មនុស្ស​ភាគច្រើន អត់​ដឹងថា ពាក្យ​នេះ​សរសេរ​យ៉ាងដូចម្តេច និង​មាន​ប្រភព​មកពីណា​នោះទេ​។​

​ឃើញ​ជាទូទៅ ការសរសេរ​ពាក្យ​នេះ នៅ​មិនទាន់បាន​ត្រឹមត្រូវ​នៅឡើយ​ទេ​។​

​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​«​ប៉ិកួៈ​»​។​តាម​វចនានុក្រម​ថា ពាក្យ​នេះ កម្ចី​ពី​ចិន​។​

​ខ្មែរ ហៅថា​«​រលួស​» ជា​ពួក​អសារក​ព្រឹក្ស​, ដើម​ខ្ចី​មែក​ខ្ចី​មាន​បន្លា​, ស្លឹក​ស្តើង​ទន់​, ផ្កា​ក្រហម​, ស្លឹក​ខ្ចី​ប្រើ​ជា​របោយ​បាន​, ផ្លែ​ខ្ចី​ប្រើ​ជា​បន្លែ​ស្ល​កកូរ​បាន​។ 

ដើម​រលួស គឺ​ដំឡូង​មួយ​ប្រភេទ ដើម​ជា​វល្លិ ស្លឹក​ស្រដៀង​នឹង​ស្លឹក​រលួស​, ក្នុង​មួយ​ដើម​មាន​មើម​តែមួយ រាងច្រឡោ​សា​ច់ស មាន​ទឹកដម​រលម សំបក​ស្វិត​, ប្រើ​បរិភោគ​ឆៅ មាន​រសជាតិ​ផ្អែម​ស្រាល​ត្រជាក់​, កំណើត​ពូជ​ដើម​ដំឡូង​មកពី​ប្រទេស​ចិន គឺ​ដំឡូង​រលួស ចិន​ហៅថា ប៉ិកួៈ​៕

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​)

ព័ត៌មានផ្សេងទៀត