មន្ត្រី​ការពារជាតិ ថា​កងទ័ព​​មិន​ល្ងង់​​ជឿ​តាម​​ការ​ញុះញង់​​របស់​លោក​សម រង្ស៊ី​​ឡើយ​​

29-01-2018 3:22 pm 4530

លោក​សម រង្ស៊ី បាន​ក្លាយជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ បើទោះជា​ដឹងថា រដ្ឋាភិបាល​កំពុង​សង្គ្រឺ​ត​ធ្មេញ ត្រៀម​ចាត់ការ​ចលនា​នេះ គ្រប់ពេលវេលា​យ៉ាងណាក៏ដោយ​។ ចលនា​សង្គ្រោះ​ជាតិ​ថ្មី​នេះ ត្រូវគេ​មើលឃើញថា មាន​ការចូលរួម​ពី​ក្រុមតំណាងរាស្ត្រ និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ មួយចំនួន​ដែលមាន​និន្នាការ​គាំទ្រ លោក​សម រង្ស៊ី​។ 

​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សមរង្ស៊ី ដែល​ពេលនេះ ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​និយាយ​ក្រោយ​ប្រកាស​សុពលភាព​ចលនា​នេះ ពី​ទីក្រុង​ឡុង​ប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័​រញ៉ា ដែល​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​Facebook ផ្លូវការ​របស់លោក​ថា នឹង​បំផុស​ចលនា​សង្គ្រោះ​ជាតិ នេះ​ទៅក្នុង​កងកម្លាំងប្រដាប់អាវុធ ដើម្បី​កុំឲ្យ​កងទ័ព​ស្តាប់បង្គាប់ជ​ន​ផ្តាច់ការ ហើយ​បាញ់សម្លាប់​ប្រជារាស្ត្រ​ស្លូតត្រង់ ដែលជា​សាច់ញាតិ​ខ្លួន​។ ប៉ុន្តែ លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បានប្រកាស​យ៉ាង​ម៉ឺង​មាត់​ថា នឹង​កម្ទេច​ចលនា​នេះ ឲ្យដល់​ឫសគល់​តែម្តង ឲ្យតែ​ចេញ​សកម្មភាព​។​ពាក់ព័ន្ធ​នឹង​ការប្រកាស​របស់លោក​ស​ម រង្ស៊ី ថា​នឹង​បំផុស​ចលនា​នេះ ទៅក្នុង​ជួរ​កងទ័ព លោក​ឈុំ សុជាតិ អះអាងថា កងទ័ព មិន​ល្ងង់​ជឿ​តាម​ការ​ញុះញង់​របស់លោក​សម រង្ស៊ី​ឡើយ​។​

​ដើម្បី​ជ្រាប​ព័ត៌មាន​នេះ កាន់តែច្បាស់ ជា​បន្ត សូម​ស្តាប់​ប្រសាសន៍​ទាំងស្រុង​របស់លោក​ឈុំ សុជាតិ តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​ខាត់ សុធី ដូចតទៅ​៖ 

កិច្ចសម្ភាសន៍៖


ព័ត៌មានផ្សេងទៀត