កត្ដា​មួយចំនួន​​ធ្វើឲ្យ​អតិថិជន​​នៅ​ស្ទាក់ស្ទើរ​​នឹងមាន​​ចម្ងល់​​ចំពោះ​​រថយន្ដ​​អគ្គិសនី​

28-01-2018 2:27 pm 1192
រថយន្ដអគ្គិសនីរបស់ក្រុមហ៊ុនTeslaអាមេរិក

​កាលពី​ឆ្នាំ​២០១៧​ក្រុមហ៊ុន​ផលិត​រថយន្ដ​ធំៗ​ក្នុង​ពិភពលោក​បានបង្ហាញ​ចក្ខុវិស័យ​របស់ខ្លួន និង​ខ្លះ​បាន​អនុវត្ដ​រួចទៅហើយ គឺ​ការផ្លាស់ប្ដូរ​ការផលិត​រថយន្ដ​ពី​ប្រើ​សាំង​ឬ​ម៉ា​សូ​ត ទៅជា​យន្ដ​រថយន្ដ​អគ្គិសនី​ប្រើប្រាស់​អាគុយ​វិញ​។ ការធ្វើកំណែទម្រង់​នេះ ដើម្បី​រួមចំណែក​ក្នុង​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ ដោយសារ​ផ្សែង​ចេញពី​រថយន្ដ​។​

ការប្រកាស​បែបនេះ​បាន​ធ្វើឲ្យមាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​។ តែ​ស្របពេល​ជាមួយគ្នា​នៅមាន​សំណួរ​មួយចំនួន មិនទាន់មាន​ការបកស្រាយ​ច្បាស់លាស់​ទេ ធ្វើឲ្យ​អតិថិជន​នៅ​ស្ទាក់ស្ទើរ​ក្នុង​ការជ្រើសរើស​រថយន្ដ​អគ្គិសនី​នេះ​។ និយាយ​ពី​នៅ​ចក្រភព​អង់គ្លេស​វិញ ក្នុង​ឆ្នាំ​២០១៧​មាន​រថយន្ដ​អគ្គិសនី​ចុះបញ្ជី​តែ​០,៥៤%​ភាគរយ​ប៉ុណ្ណោះ ស្មើនឹង​ប្រមាណ​១៣,៥៩៧​គ្រឿង​។​

​តាម​មតិ​របស់​អ្នកអាន​គេហទំព័រ Autocar​របស់​អង់គ្លេស​បាន​លើកឡើងថា អ្នកទិញ​បាន​បោះបង់ចោល​រថយន្ដ​អគ្គិសនី ដោយសារតែ​មាន​ភាពមិន​ច្បាស់លាស់​មួយចំនួន​មិនទាន់​បកស្រាយ​។ ភាពមិនច្បាស់លាស់​ទាំង​នោះ​ដូចជា មិនដឹង​អាគុយ​រថយន្ដ​ប្រើ​បាន​ប៉ុន្មាន​ឆ្នាំ មិនដឹង​ប្រើ​បាន​រយៈ​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ ការផ្លាស់ប្ដូរ​អាគុយ​ត្រូវ​ចំណាយ​ប៉ុន្មាន មាន​ស្ថានីយ​សម្រាប់​សាក​ឬ​អត់ ការ​សាក​ម្ដង​ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន ហើយ​មានការ​បញ្ចុះតម្លៃ​នៅពេល​សាក​ឬក៏​អត់​។ ទាំងនេះ​គឺជា​សំណួរ​ដ៏​សាមញ្ញ​មួយ​របស់​អតិថិជន ប៉ុន្ដែ​មិនទាន់មាន​ការបកស្រាយ​ច្បាស់លាស់​៕

ព័ត៌មានផ្សេងទៀត