ទីបំផុត! សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​បាន​បញ្ចប់​​ហើយ​​

26-01-2018 5:34 pm 890

នៅ​ទីបំផុត ក្រុម​ការងារ​បច្ចេកទេស បានបញ្ចប់ សេចក្តីព្រាងច្បាប់ ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ហើយ នៅក្នុង​កិច្ចប្រជុំ​រយៈពេល​៣​ថ្ងៃ (២៤-២៦ មករា​) នៅ​ខេត្ត​ព្រះសីហនុ ក្រោម​វត្តមាន​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។ សេចក្តីព្រាងច្បាប់​នេះ ត្រូវ​បាន​ចំណាយពេល​២​ឆ្នាំ​កន្លះ ក្នុង​ការសិក្សា និង​ផ្លាស់ប្តូរ​យោបល់ ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដោយ​បាន​សម្រេច​រក្សាទុក​៩​ជំពូក​ដដែល និង​លុប​ចោល​១​មាត្រា នៅសល់​៣៨​មាត្រា​។ យ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់​នេះ គ្រោង​នឹង​ដាក់​ស្នើ​ជូន​លោកនាយក​រដ្ឋមន្ត្រី នៅ​សប្តាហ៍​ក្រោយ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ខៀវ កាញារីទ្ធ​។​

សូម​ស្តាប់​កិច្ចសម្ភាសន៍ រវាង​សៅ វិសាល ជាមួយ​លោក​អ៊ុក គឹម​សេង អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​។​

សំឡេង

ព័ត៌មានផ្សេងទៀត