លោកវន់ ពៅជាកូនកំព្រាក្នុងគ្រួសារក្រីក្រមួយ ស្ថិតនៅខេត្តកំពង់ចាម។ លុះធំដឹងក្តីលោកបានសម្រេចធ្វើដំណើរមកភ្នំពេញ ដើម្បីស្វែងរកការងារធ្វើ ក្នុងនាមជាកម្មកររោងចក្រ និងបានរៀនរហូតចប់បរិញ្ញាបត្រផ្នែកច្បាប់នៅឆ្នាំ២០១២ផងដែរ។ បញ្ចប់អាជីពជាកម្មកររោងចក្រ លោកងាកមកប្រកបរបរជាអ្នករត់ម៉ូតូឌុប។ អំឡុងពេលប្រកបរបរជាអ្នករត់ម៉ូតូឌុប លោកបានមើលឃើញពីទុក្ខលំបាក របស់អ្នករត់ម៉ូតូឌុបដូចគ្នា ទើបសម្រេចបង្កើតសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅឆ្នាំ២០០៥។
នៅក្នុងការបំពេញការងារសង្គម រយៈពេលជាង១០ឆ្នាំនេះ លោកវន់ ពៅធ្លាប់ត្រូវបានគេចាប់ឃុំខ្លួន នៅក្នុងពន្ធនាគារប្រមាណ៥ខែផងដែរ។ លោកវន់ ពៅដែលបច្ចុប្បន្នមានអាយុ៤៣ឆ្នាំ បានថ្លែងប្រាប់វិទ្យុវាយោថា ដ្បិតការងារនេះជួបប្រទះនូវការលំបាក មិនអាចធ្វើឲ្យជីវភាពគ្រួសារល្អប្រសើរក្តី តែលោកមិនដែលគិតចង់បោះបង់ឡើយ។ ពោល លោកនៅតែបន្តបម្រើការងារសង្គមដដែល ដើម្បីរួមចំណែកជួយអ្នកទន់ខ្សោយ។
សូមស្តាប់កិច្ចសម្ភាសន៍រវាងអ៊ុន សុខឡានិងលោកវន់ ពៅប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងនាទីភ្ញៀវប្រចាំសប្តាហ៍ !
សំឡេង៖