មិន​ធម្មតា​! ​ជប៉ុន​និង​ឥណ្ឌា​​គ្រោង​សហការ​​បង្កើត​ទាហាន​​មនុស្ស​យន្ដ​​ក្នុងពេល​​ឆាប់ៗ​

24-01-2018 1:49 pm 2170
រូបភាព​ទាហាន​មនុស្សយន្ដ

​តាម​ការចុះផ្សាយ​លើ​គេហទំព័រ​សារព័ត៌មាន​រុស្ស៊ី​RT​កាលពី​ថ្ងៃទី​២៣​មករា​ម្សិលមិញ​បានឲ្យដឹងថា ប្រទេស​ឥណ្ឌា​និង​ប្រទេស​ជប៉ុន​បាន​ប្ដេជ្ញា​ជាមួយគ្នា​ថា នឹង​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​លើ​វិស័យ​ការពារជាតិ​ឲ្យ​កាន់តែខ្លាំ​ងជាង​មុន​។ អ្វីដែល​សំខាន់​ប្រទេស​ទាំងពីរ​នឹង​បង្កើត​មនុស្ស​យន្ដ​បំពាក់​បច្ចេកវិទ្យា​វ័យឆ្លាត​នៅ​ឆ្នាំ​ខាងមុខ សម្រាប់​បម្រើ​ក្នុង​ជួរ​កងទ័ព ពោល​គឺជា​ទាហាន​មនុស្ស​យន្ដ​តែម្ដង​។ នេះ​ដើម្បី​ឆ្លើយតប​មហិច្ឆតា​ក្នុង​តំបន់​របស់​ចិន និង​ផែនការ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​តាម​រដ្ឋមន្ដ្រីការបរទេស​ជប៉ុន​លោក Kentaro Sonoura បាន​ប្រាប់​កាសែត​The Times of India​ថា “​អ្នក​អាច​រំពឹងទុក​បាន ហើយនឹង​ឃើញ​ការបង្កើន​ចំណតមិត្ដភា​ពរវាង​ពួកយើង ដើម្បី​អភិវឌ្ឍ​យានជំនិះ​គ្មាន​មនុស្ស​បើក​(UGV)​និង​មនុស្ស​យន្ដ​។ ដោយ​មើលឃើញ​ពី​ការបង្កើន​សកម្មភាព​យោធា​របស់​ចិន​និង​អាមេរិក​នៅក្នុង​តំបន់ ក៏ដូចជា​មហិច្ឆតា​សេដ្ឋកិច្ច​ចិន​តាម​យុទ្ធសាស្ដ្រ​ផ្លូវ​សូត្រ​ថ្មី ដូច្នេះ​ចាំបាច់​យើង​ត្រូវតែ​ចែករំលែក​នូវ​សារៈសំខាន់​នៃ​នីតិរដ្ឋ និង​សេរីភាព​ក្នុង​ការធ្វើ​នាវាចរ​ក្នុង​បណ្ដា​ប្រទេស​ដែល​ពាក់ព័ន្ធ​។ ជំហាន​បន្ទាប់​គឺ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។​”

ប្រទេស​ទាំងពីរ​ក៏មាន​គោលបំណង​បំពាក់អាវុធ​បន្ថែម​ដល់​កងកម្លាំង​របស់ខ្លួន​ផងដែរ ជាពិសេស​គឺ​ការបង្កើត​កងទ័ព​មនុស្ស​យន្ដ​ដែល​បំពាក់ដោយ​បច្ចេកវិទ្យាវ័​យ​ឆ្លាត​បំផុត​។ នេះ​បើតាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​ប្រាប់ឲ្យដឹង​៕

ព័ត៌មានផ្សេងទៀត