រដ្ឋមន្ត្រី​ការពារ​ជាតិ​ព្រមាន​កម្ទេច​ចលនា​សង្គ្រោះ​ជាតិ បើ​កើតមាន​នៅ​កម្ពុជា​

23-01-2018 4:19 pm 540

​ថ្មីៗ​នេះ លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន នៅ​ក្រៅប្រទេស បាន​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ក្នុង​គោលបំណង ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ទាមទារ​ឲ្យមាន​ការដោះលែង លោក កឹម សុខា និង​ទាមទារ​ឲ្យមាន​ការបោះឆ្នោត ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​។ ការបង្កើត​ចលនា​នេះ ហាក់​បង្ហាញ​ពី​ការ​រង្គោះរង្គើ ផ្ទៃក្នុង​របស់​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារតែ លោក​កឹម សុខា ប្រកាស​ជំហរ​មិន​ចូលរួម​។​

​តែ​យ៉ាងណាក៏ដោយ លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ព្រមាន​ថា នឹង​កម្ទេច​ចលនា​សង្គ្រោះ​ជាតិ​នេះ ប្រសិនបើ​កើតមាន​នៅ​កម្ពុជា​។​ ​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​។​

សំឡេង

 

ព័ត៌មានផ្សេងទៀត