Toyota​បង្ហាញ​​​Land Cruiser​​ឆ្នាំ​២០១៨​​​មាន​សមត្ថភាព​​​មិនធម្មតា​​​ហើយ​ស៊ីសាំង​​​តិច​ទៀត​

20-01-2018 10:13 am 2343
​Land Cruiser ឆ្នាំ​២០១៨ពេលបើកសាកល្បង

​ក្រុមហ៊ុន​ផលិត​រថយន្ដ​ល្បីឈ្មោះ​របស់​ជប៉ុន​គឺ​ក្រុមហ៊ុន​Toyota បានបង្ហាញ​វត្ដ​មាន​រថយន្ដ​ប្រភេទ​SUV​ជំនាន់​ថ្មី នោះ​គឺ​Land Cruiser ឆ្នាំ​២០១៨​។​រថយន្ដ​នេះ​លក់​ក្នុងតម្លៃ​ពី​ជាង​៤៥,០០០​ដុល្លារ​ឡើងទៅ ដែល​បំពាក់​ទៅដោយ​ម៉ាស៊ីន​ចំណុះ ២.៨ លីត្រ​Turbodiesel  អាច​ផលិត​កម្លាំង​បាន​១៧៤​សេះ ល្បឿន​ស្ទុះ​ពី​០​ទៅ​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើពេល​១២.៧ វិនាទី និង​មាន​ល្បឿន​អតិបរមា​១៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​កម្រិត​ស៊ីសាំង​វិញ​ជា​មធ្យម ក្នុង​ចម្ងាយ​ផ្លូវ​១០០​គីឡូម៉ែត្រ ស៊ី​ត្រឹម​៦​លីត្រ​ប៉ុណ្ណោះ​។​វា​មាន​ជំនួយ​ពី​ប្រព័ន្ធ​រត់​ដោយ​កង់​ទាំង​៤ និង​ប្រអប់លេខ​ស្វ័យប្រវត្តិ​១០​វគ្គ​។​

Land Cruiser​ឆ្នាំ​២០១៨ មាន​បំពាក់​នូវ​បច្ចេកវិទ្យា​សុវត្ថិភាព​ក្រុមហ៊ុន​Toyota ដូចជា​Pdestrain Detection សម្រាប់​ត្រួតពិនិត្យ​អ្នក​ថ្មើរជើង​នៅខាងមុខ Lane departure warning សម្រាប់​ផ្តល់ដំណឹង​ដល់​អ្នកបើកបរ​ពេល​ផ្លាស់​ទីតាំង​ជ្រុល​លើ​ផ្លូវធំ Adaptive Cruise Control សម្រាប់​ដំណើរការ​ល្បឿន​រថយន្ត​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ពី​ឧបសគ្គ​នៅខាងមុខ និង​High Beam Technology  សម្រាប់​ទម្លាក់​ឬ​ដំឡើង​កម្ពស់​ភ្លើង​ហ្វា​រថយន្ត​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេលយប់ បូករួម​ជាមួយ​បច្ចេកវិទ្យា​ពិសេសៗ​មួយ​ចនួន​ទៀត​៕

ព័ត៌មានផ្សេងទៀត