ក្រសួង​សាធារណការ​ផាកពិន័យ​ថវិកា​​​​បានជាង​៥​ពាន់​លាន​រៀល​ពី​រថយន្ត​ដឹក​លើស​ទម្ងន់​

16-01-2018 6:02 pm 401

​ក្នុង​ឆ្នាំ​២០១៧ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ត្រួតពិនិត្យ​លើ​រថយន្ត​ធុន​ធំ​ចំនួន​ជាង​៩២​ម៉ឺន​គ្រឿង ក្នុងនោះ​ផាកពិន័យ​លើ​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន ២,៩៥៣​គ្រឿង និង​ប្រមូល​ថវិកា​បាន​ជាង​៥​ពាន់​លាន​រៀល​។ យ៉ាងណាក៏ដោយ ទាក់ទង​នឹង​ការ​ពិន័យ​លើ​រថយន្ត​ដឹក​លើស​ទម្ងន់​នេះ ក្រសួង​សាធារណការ ក៏​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន អាជីវករ​ទាំងអស់ ត្រូវ​គោរព​ច្បាប់​ឲ្យបាន​ខ្ជាប់ខ្ជួន ព្រោះថា ការដឹក​លើស​ទម្ងន់ ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​ន៍​សង្គម​ជាតិ​។​ ​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក វ៉ា ស៊ឹម​សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៕

សំឡេង

ព័ត៌មានផ្សេងទៀត