ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលសឹងមិនគួរឲ្យជឿមួយ បានកើតឡើង ដោយរថយន្តមួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន រួចហោះទៅបុកអគារជាន់ទី១ នៅក្នុងក្រុង Santa Ana រដ្ឋ California ប្រទេសអាមេរិក។
គ្រោះថ្នាក់មួយលានករណី មិនទាន់មានមួយនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមខ្លះ គិតថាជាការកាត់ត ប៉ុន្តែបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ឲ្យដឹងថា វាជាករណីពិតជាក់ស្តែង មិនមែនជាការកាត់ត ឬថតខ្សែភាពយន្តឡើយ។
យ៉ាងណាក៏ដោយ ក្នុងហេតុការណ៍ ដ៏អស្ចារ្យនេះ មិនបង្កឲ្យនរណាម្នាក់រងគ្រោះដល់អាយុជីវិតនោះទេ៕ (មានវីដេអូ)