ស្លាប់១០នាក់​របួស១៥នាក់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី១៤​មករា

14-01-2018 4:47 pm 684

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​នា​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៨ បាន​កើតឡើង​ចំនួន​១២​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​១០​នាក់ រងរបួស​ធ្ងន់​ស្រាល​១៥​នាក់​។ ក្នុង​នោះ​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ១៦​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៥​លើក ស្រវឹង​២​លើក មិន​គោរព​សិទ្ធិ​២​លើក មិន​ប្រកាន់​ស្តាំ​២​លើក និង​ប្រជែង​១​លើក​៕

ព័ត៌មានផ្សេងទៀត