ទូក​ផ្ទុក​ក្មេង​សិស្សសាលា​៤០​នាក់​ លិច​នៅ​សមុទ្រ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​

14-01-2018 12:20 pm 489
សមុទ្រArabian

​ទូក​នេសាទ​ផ្ទុក​ក្មេងៗ​សិស្សសាលា​៤០​នាក់ បាន​លិច​នៅ​សមុទ្រ Arabian នៃ​រដ្ឋ​Maharashtra  ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា បណ្តាលឲ្យ​សិស្សសាលា យ៉ាងហោចណាស់​៤​នាក់ ស្លាប់បាត់​បង់ជីវិត​។ ឧបទ្ទវហេតុ​លិច​ទូក​នេះ បាន​កើតឡើង​នៅ​រសៀល​ថ្ងៃទី​១៣​ខែ​មករា ហើយ​ភ្លាមៗ​គេ​សង្គ្រោះបាន​ក្មេងៗ​ចំនួន​៣២​នាក់ ៤​នាក់​ស្លាប់ និង​៤​នាក់​បន្ត​បាត់​ខ្លួន​។ ក្រុម​ជួយសង្គ្រោះ បាន​កំពុង​ធ្វើ​ប្រតិបត្តិ​ការស្វែងរក​ក្មេងៗ​ដែល​បាត់​ខ្លួន ដោយ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ និង​ទូក​ល្បាត​។ 

​គួរ​ជម្រាបជូន​ថា ក្មេងៗ​សិស្ស​សាលា​៤០​នាក់ បាន​ធ្វើដំណើរ​កម្សាន្ត​តាម​ទូក នា​ថ្ងៃ​ចុង​សប្តាហ៍ ហើយក៏​ជួប​ឧបទ្ទវហេតុ​លិច​ទូក​នេះ​តែម្តង​។ មូលហេតុ​ច្បាស់លាស់ បណ្តាលឲ្យ​ទូក​លិច នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​គេ​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ទូក​លិច​អាច​បណ្តាលមកពី​ការផ្ទុក​លើស​ចំណុះ​៕

ព័ត៌មានផ្សេងទៀត