ចិន​និង​រុស្ស៊ី​ថា​ ត្រូវ​សហការ​ដើម្បី​បន្ថយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​

14-01-2018 9:59 am 415
ទង់ជាតិប្រទេសចិននៅខាងឆ្វេងទង់ជាតិប្រទេសរុស្ស៊ី

​អ្នកការទូត​រុស្ស៊ី​និង​ចិន​បាន​ជួប​ពិភាក្សាគ្នា ពី​បញ្ហា​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ ហើយ​បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់ ដើម្បី​សម្របសម្រួល​បន្ថែមទៀត នូវ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នៅក្នុង​តំបន់​។ 

​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​លោក​Igor Morgulov និង​សម​ភាគី​ចិន​លោក​Kong Xuanyou  បាន​ជួប​ចរចា​គ្នា នៅ​ទីក្រុង​ម៉ូស្គូ​ប្រទេស​រុស្ស៊ី ដោយបាន​និយាយថា ភាព​តានតឹង​នៅ​កូរ៉េ គួរតែ​ត្រូវ បាន​បន្ធូរបន្ថយ ដោយ​ផ្អែកលើ​គំនិត​ផ្តួចផ្តើម​សន្តិភាព​។ នេះ​បើតាម​ការឲ្យដឹង ពី​ក្រសួងការបរទេស​រុស្ស៊ី នៅ​ថ្ងៃ​សៅរ៍​៕

ព័ត៌មានផ្សេងទៀត