នាយករដ្ឋមន្ដ្រី​៖​​សេដ្ឋកិច្ច​ចិន​​កើនឡើង​​៦.៩​​ភាគរយ​​ក្នុង​ឆ្នាំ​​២០១៧

13-01-2018 2:23 pm 182
នាយករដ្ឋមន្ដ្រី​ចិន​លោក Li Keqiang​

​សេដ្ឋកិច្ច​ចិន​ក្នុង​ឆ្នាំ​២០១៧​បាន​កើនឡើង​ប្រមាណ​៦.៩​ភាគរយ ដែល​នេះ​គឺជា​ការកើនឡើង​ខ្ពស់​ដំបូង​បំផុត​ក្នុង​រយៈពេល​៧​ឆ្នាំ​។​នេះ​បើតាម​ការបញ្ជាក់​ពី​នាយករដ្ឋមន្ដ្រី​ចិន​លោក Li Keqiang​។​លោក​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​ទី​ក្រុងភ្នំពេញ ជាមួយ​មេដឹកនាំ​ប្រទេស​តាម​បណ្ដោយ​ទន្លេមេគង្គ​ចំនួន​៥​គឺ កម្ពុជា ឡាវ ថៃ វៀតណាម និង​មី​យ៉ាន់​ម៉ា​ថា សេដ្ឋកិច្ច​របស់​ចិន​បាន​រក្សា​ភាព​រីកចម្រើន ខណៈ​មាន​ការរក្សា​ស្ថិរភាព​ក្នុង​តំបន់ ហើយ​កំណើនសេដ្ឋកិច្ច​នេះ​កើនឡើង​ខ្ពស់ជាង​ការរំពឹងទុក​។​

​កំណើន​៦.៩​ភាគរយ​គឺ​លើស​គោលដៅ​របស់​រដ្ឋាភិបាល​ដែល​រំពឹង​ត្រឹម​៦.៥​ភាគរយ និង​៦.៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៦​។​តម្រូវការ​ខ្ពស់​នៅក្នុង​ពិភពលោក បានធ្វើឲ្យ​ចិន​បង្កើន​ការនាំចេញ​បាន​កាន់តែច្រើន ដែល​នេះ​គឺជា​កត្ដា​រុញច្រាន​សេដ្ឋកិច្ច​ឲ្យ​កើនឡើង​ខ្ពស់​។​សូមបញ្ជាក់ថា ចិន​នឹង​ប្រកាស​ពី​កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០១៧​ជា​ផ្លូវការ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ​៕

ព័ត៌មានផ្សេងទៀត