លោក​គីម ជុង​អ៊ុន​ថា​​ទោះ​រង​ទណ្ឌកម្ម​​ជាច្រើន​ឆ្នាំ​​ប៉ុន្ដែ​កូរ៉េខាងជើង​​នឹង​អាច​​យកឈ្នះ​​បាន​

13-01-2018 10:39 am 973
មេដឹកនាំកូរ៉េខាងជើង​លោកគីម ជុងអ៊ុន

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បាន​លើកឡើងថា ប្រទេស​របស់លោក​បាន​រង​ទណ្ឌកម្ម​ពី​ប្រទេស​ជាស​ត្រូវអស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្ដែ​លោក​ថា​កូរ៉េខាងជើង​នឹង​អាច​យកឈ្នះ​បាន​គ្រប់​ឧបសគ្គ​ទាំងអស់​។​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​ក៏បាន​សរសើរ​ពី​កិច្ចពិភាក្សា​ថ្នាក់​រដ្ឋមន្ដ្រី​អន្ដរ​កូរ៉េ​ក្នុងពេល​ថ្មីៗ​នេះ​ផងដែរ ដោយ​និយាយថា​ទាំងនេះ​គឺជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​គីម​។​

​ចំណែក​កាសែត​Rodong Sinmun​របស់​គណបក្ស​ពលករ​កូរ៉េខាងជើង បាន​ចេញផ្សាយ​បទ​វិចារណកថា​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ដោយ​លើកឡើងថា កិច្ចពិភាក្សា​អន្ដរ​កូរ៉េ​គឺជា​លទ្ធផល​នៃ​ផែនការ​ដែល​លោក​គីម​បាន​ថ្លែង​ពេល​ស្វាគមន៍​ឆ្នាំ​ថ្មី​។​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើឲ្យ​ប្រសើ​រនូវ​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាងត្បូង គឺជា​ការផ្លាស់ប្ដូរ​នៅក្នុង​ទំនាក់ទំនង​អន្ដរ​កូរ៉េ​៕

ព័ត៌មានផ្សេងទៀត