លោក​ហ៊ុន សែន​​កំពុង​ជួប​​និង​ពិសារ​​អាហារ​​ជាមួយ​​អ្នកធាក់​ស៊ីក្លូ​​នៅ​​កោះ​ពេជ្រ​​

13-01-2018 10:32 am 924

​នៅវេលា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​ជាមួយ​បងប្អូន​អ្នកធាក់ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ ជាង​៣០០​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ ក្នុង​ពិធី​នៅ​ថ្ងៃទី​១៣ ខែម​ករានេះ លោក​នាយករដ្ឋមន្ត្រី នឹង​ប្រកាស​បង្កើតជា​ផ្លូវការ​មូលនិធិ​ទ្រទ្រង់​អាជីព​របស់​អ្នកធាក់ស៊ីក្លូ​។​ ជា​មូលនិធិ​ដែលលោក​ហ៊ុន សែន បាន​ផ្តើម​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ ១០០​លាន​រៀល​។

ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ប្រកាស​អនុញ្ញាតឲ្យ​អ្នកធាក់ស៊ីក្លូ​ទាំងអស់អា​ចទទួល​សេ​វា​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ដោយ​មិន​គិតថ្លៃ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត