សហភាព​​អាហ្វ្រិក​​ទាមទារ​ឲ្យ​​លោក​ដូណាល់ ត្រាំ​​សុំទោស​​ចំពោះ​​ពាក្យសម្ដី​​មាក់​ងាយ​

13-01-2018 9:48 am 508
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​អង្គការ​តំណាងឲ្យប​ណ្ដា​ប្រទេស​អាហ្វ្រិក​បានទាមទា​រ​ឲ្យ​លោក​ដូណាល់ ត្រាំ​សុំទោស ចំពោះ​អ្វីដែល​លោក​បាន​ហៅ​ប្រទេស​អាហ្វ្រិក​ថា ជា​ប្រទេស​កខ្វក់​ប្រទេស​គគ្រិច​នៅលើ​ផែនដី​។​សហភាព​អាហ្វ្រិក​បាន​និយាយថា នេះ​គឺជា​ការលើកឡើង​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ភាព​ជឿទុកចិត្ដ និង​ភាពថ្លៃថ្នូរ​របស់​អាមេរិក ហើយ​វា​ក៏​ប៉ះពាល់​ដល់​ភាពថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ​ផងដែរ​។​ខណៈដែល​មាន​សម្ដី​បែបនេះ​និយាយ​ចេញ សហភាព​អាហ្វ្រិក​ជឿជាក់ថា​ពិតជា​មាន​ការយល់ច្រឡំ​ធំ​បំផុត លើ​បណ្ដា​ប្រទេស​អាហ្វ្រិក​និង​ប្រជាជន​អាហ្វ្រិក​។​

​ប៉ុន្ដែ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​បដិសេធថា លោក​មិនបាន​ប្រើ​ពាក្យសម្ដី​បែបនេះ​ទេ​នៅក្នុង​កិច្ចប្រជុំ​ពី​បញ្ហា​ជនអន្ដោប្រវេសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​លោក​សរសេរ​បកស្រាយ​នៅលើ​ប្រព័ន្ធ​Twitter​ថា ភាសា​របស់លោក​ប្រើ​ក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិកសភា ដើម្បី​ពិភាក្សា​ពី​ច្បាប់​អន្ដោប្រវេសន៍ តែ​អ្វីដែល​បាន​អះអាង​ខាងលើ​នោះ​មិនមែនជា​ពាក្យពេជន៍​ដែល​លោក​ប្រើ​ទេ​៕

ព័ត៌មានផ្សេងទៀត