វិធី​ផលិត​ថ្នាំ​សម្លាប់​ដង្កូវមេអំបៅ​ដោយ​ស្លឹកគ្រៃ​

13-01-2018 9:37 am 780

១. សមាសធាតុ​ប្រឆាំងនឹង​សត្វល្អិត​
​ប្រេង​ដែល​ចម្រាញ់​ចេញពី​ដើម និង​ស្លឹកគ្រៃ មាន​ផ្ទុក​សមាសធាតុ Monoterpenes (Citral-3,7 dimethy-2,6-Octadienal) ដែល​អាច​បណ្ដេញ សម្លាប់​សត្វល្អិត និង​មីក្រុប​បង្ក​ជំងឺ​លើ​រុក្ខជាតិ ។​

២. ផ្នែក​ប្រើប្រាស់​
- គល់​
- ស្លឹក​

៣. វិធី​ផ្សំ 
- ចិញ្ច្រាំ ឬ​បុក​ស្លឹកគ្រៃ តាម​បរិមាណ​ដែល​ចង់បាន​ឱ្យ​ម៉ដ្ឋ​ល្អ​
- ត្រាំ​ល្បាយ​ស្លឹកគ្រៃ​ដែល​បុក​រួច​ក្នុង​ទឹក (​បរិមាណ​២៥​ក្រាម ទឹក​១​លីត្រ​) រយៈពេល ២ - ៣ ម៉ោង​

៤. វិធី​ប្រើប្រាស់​
- ចាក់​យក​ទឹក​ថ្នាំពុល​ចេញ រួច​បាញ់ ឬ​ស្រោច​លើ​រុក្ខជាតិ​ដែល​ទទួលរង​ការបំផ្លាញ​ពី​សត្វល្អិត​។​

( រៀបរៀង​ដោយ​៖ គង់ ឧត្តម | ប្រភព​ពី​លោក អ៊ាង សុផល្លែត )

ព័ត៌មានផ្សេងទៀត