ករណី​​រំលោភ​​សម្លាប់​​ក្មេងស្រី​​អាយុ​៧​ឆ្នាំ​​នៅ​ប៉ា​គី​ស្ថាន​​បង្កឲ្យមាន​​ការតវ៉ា​​ក្លាយជា​​ហិង្សា​

13-01-2018 9:12 am 411
ប្រជាជននាំគ្នាចេញតវ៉ា

​ប្រជាជន​ប៉ា​គី​ស្ថាន​ជាច្រើន​នាក់​បាននាំគ្នា​ចេញ​តវ៉ា​តាម​ដងផ្លូវ បន្ទាប់ពី​មាន​ករណី​រំលោភ​សម្លាប់​ក្មេងស្រី​ម្នាក់​អាយុ​៧​ឆ្នាំ​។​ការប៉ះទង្គិច​រវាង​ក្រុមបាតុករ​ជាមួយ​ប៉ូលិស បាន​បណ្ដា​លឲ្យមនុស្ស​២​នាក់​ស្លាប់​ផងដែរ​។​សាកសព​ក្មេងស្រី​ដែល​ត្រូវ​ជនល្មើស​រំលោភ​សម្លាប់ បាន​រកឃើញ​កាលពី​ថ្ងៃ​អង្គារ​នៅ​កន្លែង​ចាក់សំរាម​ក្បែរ​ផ្ទះ​របស់​នាង​ក្នុង​ខេត្ដ​Punjab​។​វា​ជា​ករណី​ទី​១២​ហើយ​ដែល​បាន​កើតឡើង​ក្នុង​តំបន់​នេះ​។​កំហឹង​របស់​ប្រជាពលរដ្ឋ​បាន​ឆាបឆេះ ដោយសារ​ពួកគេ​មើលឃើញថា អាជ្ញាធរ​បាន​បរាជ័យ​ក្នុង​ការស៊ើបអង្កេត​លើ​ករណី​ទាំងនេះ​៕

ព័ត៌មានផ្សេងទៀត