លោកពូ​ទីន​ថា​​លោក​គីម ជុង​អ៊ុន​​ជា​អ្នកនយោបាយ​​ចាស់ទុំ​

12-01-2018 5:12 pm 790
ប្រធានាធិបតីរុស្ស៊ី(ឆ្វេង)និងមេដឹកនាំកូរ៉េខាងជើង

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន​បាន​និយាយថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​គឺជា “​អ្នកនយោបាយ​ចាស់ទុំ​” ដែល​បាន​យកឈ្នះ​លើ​ការប្រឈមមុខ​ដាក់គ្នា​ជាមួយ​លោកខាងលិច ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​។​លោកពូ​ទីន​បាន​ថ្លែង​បែបនេះ​នៅក្នុង​ទីក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​កិច្ច​ជំនួប​ជាមួយ​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។​

នៅពេល​សាកសួរ​ពី​ស្ថានការណ៍​កូរ៉េខាងជើង លោកពូ​ទីន​និយាយថា​មេដឹកនាំ​កូរ៉េខាងជើង បាន​បំពេញភារកិច្ច​ជា​យុទ្ធសាស្ដ្រ​ដ៏​ល្អ​មួយ​។​លោក​ថា​លោក​គីម​មាន​អាវុធ​នុយក្លេអ៊ែរ មាន​មី​ស៊ី​លអាច​បាញ់​ដល់​ជ្រុង​មួយ​នៃ​ពិភពលោក ប៉ុន្ដែ​លោក​បាន​ផ្លាស់ប្ដូរ​ស្ថានការណ៍​ចេញពី​ភាព​តានតឹង​ធ្វើឲ្យ​កម្ដៅ​ធ្លាក់ចុះ​។​លោកពូ​ទីន​បាន​រម្លឹក​ឡើងវិញ​ថា បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​គួរតែ​ត្រូវ​ដោះស្រាយ​តាមរយៈ​ការចរចា​៕

ព័ត៌មានផ្សេងទៀត