ក្រុម​របស់​វឌ្ឍនាកា​ និង​ចន្ថា​ប៊ីន ​ប៉ះគ្នា ​​ចុង​សប្ដាហ៍​​នេះ​​

12-01-2018 5:10 pm 855

​ក្រុម Terengganu FC របស់​កីឡាករ​កូនកាត់​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ីន និង​ក្រុម Pahang FA របស់​កីឡាករ​ជម្រើសជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា ត្រៀម​ជួបគ្នា​កម្ដៅ​សាច់ដុំ​លើ​ទឹកដី​ម៉ាឡេស៊ី ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៨ ចុង​សប្ដាហ៍​នេះ​។ ជា​ការប្រកួត​ដើម្បី​វាស់​ស្ទង់​កម្រិត​សមត្ថភាព​មុន​ឈានដល់​ការប្រកួត​ផ្លូវការ​នៃ​លី​គ​កំពូល​ម៉ាឡេស៊ី ដែល​គ្រោង​បើ​កនា​ដើម​ខែមីនា ឆ្នាំ​២០១៨​ខាងមុខ​។​

គួរ​បញ្ជាក់ថា ការប្រកួត​មិត្តភាព​របស់​ក្រុម​លី​គ​កំពូល​ទាំងពីរ កាលពីពេល​ថ្មីៗ​នេះ គឺ Terengganu FC ហោះហើរ​មក​ប៉ះ​ជាមួយ​ក្រុម​កម្ពុជា​បី​ប្រកួត​ឈ្នះ​១ និង​ចាញ់​២​។ ដោយឡែក Pahang FC គឺមាន​បី​ប្រកួត​ដូចគ្នា ស្ថិតនៅលើ​ទឹកដី​ថៃ ដោយ​លទ្ធផល​ឈ្នះ​២ និង​ចាញ់​១​។

​ក្នុង​បី​ប្រកួត​របស់​ក្រុម Terengganu FC និង​ក្រុម Pahang FA គឺ​សុទ្ធតែ​មាន​វត្តមាន​កីឡាករ ចាន់ វឌ្ឍនាកា និង​ធា​រី ចន្ថា​ប៊ីន​ជាប់​ជម្រើស ១១​នាក់​ដំបូង បន្ទាប់ពី​ពួកគេ​បាន​ចុះកិច្ចសន្យា​លេងឲ្យ​ក្លិប​លីគ​កំពូល​ទាំងពីរ កាលពី​ចុងឆ្នាំ​២០១៧៕

ប្រភព៖ cambosport

ព័ត៌មានផ្សេងទៀត