អ្នក​ជំនាញ​​ស្នើ​​រដ្ឋាភិបាល​​ត្រៀម​​ដោះ​ស្រាយ​​ផល​ប៉ះពាល់​​លើ​​គម្រោង​​ដឹក​ជញ្ជូន​​ធំ​ៗ​

12-01-2018 4:47 pm 682

​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ដឹកជញ្ជូន​សំខាន់ៗ ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក ថា​ជា​ចរន្ត​សរសៃឈាម​សេដ្ឋកិច្ច​មិនអាច​ខ្វះ​បាន​មានដូចជា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ផ្លូវជាតិ​លេខ​៥ ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​បាវិត ផ្លូវ​រថភ្លើង​លើ​អាកាស​នៅ​ភ្នំពេញ គម្រោង​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​លំដាប់​អន្តរជាតិ​នៅ​ក្រុងព្រះសីហនុ និង​ថ្មីៗ​នេះ គម្រោង​សាងសង់​ព្រលានយន្តហោះ​តម្លៃ​១,៥០០​លាន​ដុល្លារ​នៅ​ក្រុង​តាខ្មៅ ក៏បាន​លេចឡើង​ផងដែរ​។ គម្រោង​ទាំងអស់​ខាងលើ ត្រូវបាន​រដ្ឋាភិបាល​ប្រកាស​ជា​ផ្លូវកា​រនា​ដើមឆ្នាំ​២០១៨​នេះ​។​

លោក​គី សេរី​វឌ្ឍន៍ បណ្ឌិត​សេដ្ឋកិច្ច និង​ជា​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់​ឲ្យដឹងថា គម្រោង​ទាំងនេះ​នឹង​បង្ហាញ​ពី​ការរីកលូតលាស់​សេដ្ឋកិច្ចសង្គម ព្រមទាំង​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការទាក់ទាញ​វិនិយោគ​បរទេស​។​

​លោក​គី សេរី​វឌ្ឍន៍​៖

ទោះជា​យ៉ាងណាក៏ដោយ សម្រាប់​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​រូបនេះ​យល់ថា រដ្ឋាភិបាល​គួរតែ​ត្រៀម​កញ្ចប់​ថវិកា ឬ​គោលនយោបាយ​សមស្រប​ណាមួយ​សម្រាប់​ដោះស្រាយ​ផលប៉ះពាល់ ដែល​កើតចេញពី​គម្រោង​អភិវឌ្ឍន៍​ទាំងនេះ ព្រោះ​លោក​យល់ថា ប្រជាពលរដ្ឋ​ភាគច្រើន​ពិបាក​រក​ចំណូល មិន​ដូច​អ្នកជំនួញ​ធំៗ​នោះទេ​។​

​លោក​គី សេរី​វឌ្ឍន៍​៖

​សូម​បញ្ជាក់ដែរថា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​រាប់ពាន់​លាន​ដុល្លា​ទាំងអស់នេះ គម្រោង​ខ្លះ​បានបញ្ចប់​ការចរចា និង​ឈានដល់​ចុះ​កិច្ចព្រមព្រៀង​។ ជាក់ស្ដែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​ឡាន​ឆាង​ម្សិលមិញ ភាគី​ចិន និង​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​នៅ​ឆ្នាំ​២០១៨​ជា​ផ្លូវការ ក្នុង​ទឹកប្រាក់​២​ពាន់​លាន​ដុល្លារ​។ ដោយឡែក​គម្រោង​មួយចំនួនទៀត​ដូចជា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត កំពុង​សិក្សា​គម្រោង​នៅឡើយ​៕

ព័ត៌មានផ្សេងទៀត