ក្រុមហ៊ុន​​ផលិត​​រថយន្ដ​​GM​​របស់​អាមេរិក​​​ប្រកាស​​​ផលិត​​រថយន្ដ​​គ្មាន​ចង្កូត​

12-01-2018 3:40 pm
រថយន្ដក្រុមហ៊ុនGM

​ក្រុមហ៊ុន​ផលិត​រថយន្ដ​អាមេរិក​General Motors(GM) បាន​និយាយថា​ខ្លួន​កំពុង​ផលិត​រថយន្ដ​ស្វ័យប្រវត្ដិ​ជា​លើកដំបូ​ង គឺ​រថយន្ដ​គ្មាន​ដៃចង្កូត​។​ក្រុមហ៊ុន​បាន​និយាយថា បានដាក់​ញត្ដិ​មួយ​ជាមួយ​រដ្ឋាភិបាល​សហ​ព័ន្ធ សុំ​ការអនុញ្ញាតឲ្យ​ដំណើរការ​រថយន្ដ​នេះ​នៅលើ​ដងផ្លូវ​ក្នុង​ឆ្នាំក្រោយ ជា​រថយន្ដ​គ្មាន​មនុស្ស​ជា​អ្នកបញ្ជា​ដៃចង្កូត​ទេ​។​

​អង្គភាព​ផលិត​រថយន្ដ​របស់​ក្រុមហ៊ុន​GM​បានប្រកាស​ផែនការ ដឹក​អ្នកដំណើរ​ជាមួយ​រថយន្ដ​គ្មាន​អ្នកបើកបរ​នេះ នៅ​ឆ្នាំ​២០១៩​។​ចំពោះ​ទីតាំង​ដែលមាន​បម្រើ​សេវាកម្ម មិនទាន់បាន​ប្រកាស​ឲ្យដឹង​ឡើយ​។​អ្នកនាំពាក្យ​ក្រុមហ៊ុន​GM​បាន​និយាយថា រថយន្ដ​ស្វ័យប្រវត្ដិ​Chevrolet Bolt​ដំបូង​គេ នឹង​ចាប់ផ្ដើម​ធ្វើតេស្ដ​សាកល្បង​។​ប៉ុន្ដែ​លោក​ថា​ក្រុមហ៊ុន​មិន​ប្រកាស​ពី​ចំនួន​ដែល​នឹងត្រូវ​ផលិត​ទេ​៕

ព័ត៌មានផ្សេងទៀត