ពិព័រណ៍​យោធា​និង​ការប្រកួត​កីឡា​កងទ័ព​ឆ្នាំ​២០១៨ ​ចាប់ផ្តើម​នៅថ្ងៃនេះ​

12-01-2018 3:17 pm

​ពិព័រណ៍​យោធា និង​ការប្រកួត​កីឡា​កងទ័ព រយៈពេល​៣​ថ្ងៃ ចាប់ផ្តើម​បើក​ជា​ផ្លូវការ នៅ​ថ្ងៃទី​១២ ដល់ថ្ងៃទី១៣ និង​១៤ ខែ​មករា ឆ្នាំ​២០១៨​នេះ នៅ​មជ្ឃមណ្ឌ​លកោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ការបង្កើត​ពិធី​នេះ ក្នុង​គោលបំណង​ទី​១. ដើម្បី អបអរ​ខួប​លើក​ទី​៣៩ នៃ​ថ្ងៃជ័យ​ជម្នះ៧​មករា ទី​២. រំលឹក​ដល់​គុណូបការៈ អតីតយុទ្ធជន​កម្ពុជា ទី​៣. ដើម្បីឲ្យ​មហាជន និង​យុវជន បាន​ស្វែងយល់​អំពី​កងទ័ព ក្នុង​ការចូលរួម​ការ​ពារ​ជាតិ និង​រក្សា​សន្តិភាព និង​ទី​៤. ដើម្បី​បង្កើន​ទំនាក់ទំនង​រឹងមាំ​រវាង​មហាជន​និង​កងទ័ព​។ នេះ​បើតាម​ការឲ្យដឹង​នៅលើ​គណនី​ហ្វេស​ប៊ុក លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី​១២​មករា​នេះ​។​

​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​យោធា​រយៈពេល​៣​ថ្ងៃនេះ មាន​ការដាក់​បង្ហាញ នូវ​ព្រៃ​សិប្បនិម្មិត សម្ភារយោធា រថ​គ្រោះ រថពាសដែក និង​អាវុធ​មួយចំនួនទៀត នៅលើ​ស្តង់​របស់​អង្គភាព​ចូលរួម​ជាង​៣០​។ ក្រៅពី​ការតាំង​ពិ​ពរ​ណ័ នៅពេល​ល្ងាច និង​ពេលយប់ ក៏មាន​ការប្រគំ​តន្ត្រី ដែលមាន​តារាចម្រៀង​ល្បីៗ​ជាច្រើន​ចូលរួម​ផងដែរ​។​

​សូមបញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ដែល​កម្ពុជា​រៀបចំ​ពិធី បង្ហាញ​សកម្មភាព​ពី​សមិទ្ធផល​យោធា​នេះ​៕

ព័ត៌មានផ្សេងទៀត