គណៈរដ្ឋមន្ត្រី​​នឹង​សុំ​សច្ចាប័ន​​សម្រួល​ពាណិជ្ជកម្ម​​តំបន់ត្រីកោណ​ កម្ពុជា​-​ឡាវ -​វៀតណាម​​

12-01-2018 3:12 pm 317

​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថ្ងៃទី​១២ មករា នេះ សម្រេចបាន​នូវ​លទ្ធផល​ផ្លូវការ​សំខាន់​ចំនួន​៣​។​

​ទី​១ សេចក្តីព្រាង​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨-២០២៥ ។​ទី​២ របាយការណ៍​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​កម្ពុជា​លើក​ទី​២ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស និង​ទី​៣ សម្រេច​លើ​សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ -​វៀតណាម​៕

ព័ត៌មានផ្សេងទៀត