ក្រុមប្រឹក្សា​សន្ដិសុខ​​UN​​បារម្ភ​ពី​​ស្ថានភាព​​សន្ដិសុខ​​នៅ​អាហ្វ្រិក​​ខាងលិច​

12-01-2018 3:04 pm 180
ទិដ្ឋភាព​កិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ

​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​ជុំវិញ​បញ្ហា​សន្ដិសុខ នៅក្នុង​តំបន់​អាហ្វ្រិក​ខាងលិច​និង​តំបន់​សា​ហែល​(Sahel) ជាពិសេស​គឺ​ការគំរាមកំហែង​ដោយ​ភេរវកម្ម​និង​អំពើហិង្សា​ជ្រុលនិយម​។​ប្រធាន​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សមាជិក​ក្រុមប្រឹក្សា​បានបង្ហាញ​ពី​ការព្រួយបារម្ភ​របស់​ពួកគេ​យ៉ាងខ្លាំង ដោយសារតែ​ផលប៉ះពាល់​សន្ដិសុខ​នៅ​តំបន់​អាហ្វ្រិក​ខាងលិច​និង​តំបន់​សា​ហែល​។​តួយ៉ាង​មានដូចជា​អំពើ​ភេរវកម្ម​និង​អំពើ​ជ្រុលនិយម ហេតុនេះ​ចាំបាច់​ត្រូវមាន​វិធានការ​ទប់ស្កាត់​។​ក្រុមប្រឹក្សា​ក៏​ស្វាគមន៍​ជានិច្ច​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អន្ដរជាតិ គាំទ្រ​ដល់​យោធា​ប្រទេស​នៅ​តំបន់​សា​ហែល​ចំនួន​៥​ដូចជា ប៊ូ​គី​ណាហ្វា​សូ ឆាដ ម៉ាលី ម៉ូ​រី​តានី និង​នី​ហ្សេ ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​និង​អំពើ​ជ្រុលនិយម​៕

ព័ត៌មានផ្សេងទៀត