ព្រលាន​យន្តហោះ​​តម្លៃ​​១,៥០០​​លាន​ដុល្លារ​ ​នឹង​​ផុស​​ឡើង​​នៅ​​ទឹក​ដី​​ក្រុង​​តាខ្មៅ​

12-01-2018 1:08 pm 2868

​នាពេលខាងមុខ ប្រទេស​កម្ពុជា​នឹងមាន​ព្រលានយន្តហោះ​ថ្មី​មួយកន្លែង​ទៀត ដែល​ទីតាំង​ព្រលានយន្តហោះ​ថ្មី​នេះ នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ២,៦០០​ហិកតា ស្ថិតនៅក្នុង​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។ បើ​យោងតាម​លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើ​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ដើម្បី​សុំ​គោលការណ៍​បង្កើត​ក្រុមហ៊ុន «​ខេ​ម​បូឌា អ៊ែរ​ផត អ៊ិន​វេស​មិន​»​។ 

​តាមរយៈ​លិខិត​ដដែល​បានឲ្យដឹងថា ព្រលានយន្តហោះ​ថ្មី​នេះ ត្រូវ​ចំណាយ​ទុនវិនិយោគ​រហូតដល់​ទៅ ១,៥០០​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ទឹកប្រាក់ ១,១០០​លាន​ដុល្លារ ជា​កម្ចី​ពី​ធនាគារ​បរទេស និង​២៨០​លាន​ដុល្លារ​ជា​ទុនវិនិយោគ​របស់​ក្រុមហ៊ុនOCIC ហើយ​ដើមទុន​ចុះបញ្ជី​មាន​រហូតដល់​១២០​លាន​ដុល្លារ​៕

ព័ត៌មានផ្សេងទៀត