រដ្ឋសភា​​បន្ត​​សម័យប្រជុំ​​ដើម្បី​អនុម័​ត​​ច្បាប់​ពាណិជ្ជកម្ម ​សេវាកម្ម​​នៅ​ថ្ងៃទី​​១៥​​មករា​​

12-01-2018 11:08 am 330

​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​សម្រេចយក​ថ្ងៃទី​១៥ ខែមករា​ខាងមុខនេះ ដើម្បី​បន្ដ​សម័យប្រជុំ​លើក​ទី​៩ នីតិ​កាលពី​៥​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា បាន​បញ្ជាក់ថា កិច្ចប្រជុំ​រដ្ឋសភា​នៅ​សប្តាហ៍​ក្រោយនេះ គឺមាន​របៀបវារៈ​តែមួយ គឺ​ការពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម ក្រោម​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្ដីពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា​៕

ព័ត៌មានផ្សេងទៀត