លោក​ដូណាល់ ត្រាំ​៖​​ខ្ញុំ​អាចមាន​​ទំនាក់ទំនង​ល្អ​​ជាមួយ​​លោក​គីម ជុង​អ៊ុន​

12-01-2018 10:56 am 504
ប្រធានាធិបតីអាមេរិក(ឆ្វេង)និងមេដឹកនាំកូរ៉េខាងជើង

​ប្រធានាធិបតី​អាមេរិក​និង​មេដឹកនាំ​កូរ៉េខាងជើង​ក្នុង​ឆ្នាំ​២០១៧ បាន​បោះ​ពាក្យសម្ដី​ព្រមាន​គ្នា​ធ្ងន់ៗ ហើយ​បាន​ដៀល​គ្នា​ទៅវិញទៅមក​។​លោក​ដូណាល់ ត្រាំ​ចាត់ទុក​លោក​គីម ជុង​អ៊ុន​ជា​មនុស្ស​ឆ្កួត ជា​បុរស​រ៉ុក​ក្កែ​ត ហើយ​លោក​គីម ជុង​អ៊ុន​ចាត់ទុក​លោក​ត្រាំ​ជា​មនុស្ស​ចាស់​វង្វេងវង្វាន់​។​លោក​ត្រាំ​បាន​គំរាម​វាយប្រហារ​កូរ៉េខាងជើង ហើយ​កូរ៉េខាងជើង​អួតថា​មាន​មី​ស៊ី​លអាច​បាញ់​កម្ទេច​អាមេរិក​បាន​ដូចគ្នា​។​រឿងរ៉ាវ​ពិតជា​ក្ដៅ​ខ្លាំង​មែនទែន​ក្នុង​ឆ្នាំ​២០១៧​។​

​ប៉ុន្ដែ​ចូលឆ្នាំ​២០១៨​ភ្លាម ស្ថានការណ៍​បាន​ប្រែប្រួល​ភ្លាម​។​មេដឹកនាំ​កូរ៉េខាងជើង​បានបង្ហាញ​ជំហរ​ទន់ភ្លន់ ប្រកាស​ចង់ឲ្យមាន​កិច្ចច​រចាជាមួយ​កូរ៉េ​ខាងត្បូង​។​ជា​លទ្ធផល​កិច្ចពិភាក្សា​អន្ដរ​កូរ៉េ​ជា​លើកដំបូង​ក្រោយ​ខកខាន​ជាង​២​ឆ្នាំ បាន​ធ្វើឡើង​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​០៩​មករា​។​តាមរយៈ​កិច្ចចរចា​នេះ ប្រធានាធិបតី​អាមេរិក​បានបង្ហាញ​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា វា​នឹង​អាចដឹកនាំ​ឲ្យ​លោក​ជួប​ជាមួយ​លោក​គីម ជុង​អ៊ុន​បាន​។​

​លោក​ប្រធានាធិបតី​អាមេរិក​សង្កត់ធ្ងន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ប្រហែល​អាចមាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក​គីម ជុង​អ៊ុន​។​នេះ​គឺជា​សម្ដី​លើកទីមួយ​ចាប់តាំងពី​ចូល​កាន់តំណែង​ប្រធានាធិបតី​។​លោក​បន្ថែមថា លោក​មាន​ទំនាក់ទំនង​ជាមួយ​ប្រជាជន ដូច្នេះ​លោក​គិតថា​ប្រជាជន​ពិតជា​ភ្ញាក់ផ្អើល​។​

​ក្នុងពេល​ផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​Wall Street Journal លោក​ត្រាំ​ត្រូវបាន​សាកសួ​រថា តើ​លោក​បាន​និយាយ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ហើយ​ឬ​?​លោក​ត្រាំ​ឆ្លើយតប​ថា លោក​មិន​ចង់​លើកឡើង​ពី​បញ្ហា​នេះ​ទេ​។​លោក​មិនអាច​និយាយបានថា លោក​បាន​និយាយ​ជាមួយ​លោក​គីម​ឬក៏​អត់​ទេ ដូច្នេះ​លោក​សុំ​មិន​និយាយ​ពី​បញ្ហា​នេះ​៕

ព័ត៌មានផ្សេងទៀត