លោក​ហ៊ុន សែន​កំពុង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ ដោយ​ពិភាក្សា​លើ​របៀបវារៈ​៣

12-01-2018 9:01 am 340

​នៅ​ព្រឹក​ថ្ងៃទី​១២​ខែម​ករានេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ដោយ​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៣ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​របៀបវារៈ​ដែល​ត្រូវ​លើក​យកមក​ពិភាក្សា​នោះ​រួមមាន​៖

១.​សេចក្តីព្រៀង​យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា ឆ្នាំ​២០១៨- ២០២៥​។​

២.​របាយការណ៍ ស្តីពី លទ្ធផល នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​កម្ពុជា​លើក​ទី​២ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១ និង​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​។​

៣.​បញ្ហា​ផ្សេងៗ​: សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ កិច្ចព្រមព្រៀង ស្តីពី ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ -​វៀតណាម​៕

ព័ត៌មានផ្សេងទៀត