ឃាត់ខ្លួន​ជន​ជាតិ​វៀតណាម​២០​នាក់​ស្នាក់នៅ​កម្ពុជា​ខុសច្បាប់​

11-01-2018 7:24 pm 1303
រូបថត៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

​ជន​ជាតិ​វៀតណាម​ចំ​នួន​២០​នាក់ ត្រូវបាន​សមត្ថកិច្ច​កម្ពុជា​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៨ ក្រោយ​រកឃើញថា​បាន​លួច​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​អគ្គស្នងការដ្ឋា​ន​ន​គ​របាល​ជាតិ​។​

​ការឃាត់ខ្លួន​នេះ ធ្វើឡើង​ក្នុងពេល​សមត្ថកិច្ច ចុះ​ត្រួតពិនិត្យ​ឯកសារ​ជន​បរទេស​នៅ​ហាង​កាត់សក់ អ៊ុតសក់ ក្នុង​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

ជន​ជាតិ​វៀតណាម​ចំ​នួន​២០​នាក់ ក្នុង​នោះ ស្រី​១៣​នាក់ គ្មាន​លិខិតឆ្លងដែន ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិ​វិធី​បន្ត​៕​

ព័ត៌មានផ្សេងទៀត