ចិន​នឹង​បន្ថែម​​ជំនួយ​ឥតសំណង​ ប្រហែល​ជិត​​៣០០​លាន​ដុល្លារ​​ទៀត​​ដល់​កម្ពុជា​​

11-01-2018 4:44 pm 1029

​តប​តាម​សំណើ​របស់​លោកនាយ​ក​មន្ត្រី ហ៊ុន សែន រដ្ឋាភិបាល ចិន​គ្រោង​ផ្តល់​ជំនួយឥតសំណង​ប្រមាណ ១៨០០​លាន​យន់ ឬ​ស្មើនឹង​ប្រមាណ ២៧៦​លាន​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​តូច​-​ធំ​នៅក្នុង​ប្រទេស​កម្ពុជា​។​

លោក​នាយករដ្ឋមន្ត្រី ចិន បាន​ជម្រាបជូន លោក​ហ៊ុន សែន​ថា ប្រទេស​ចិន​នឹង​ផ្តល់ជូន​មូលនិធិ​ឥត​សំណង ១,២០០​លាន​យ័ន​បន្ថែមទៀត សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្នាតតូច និង​មូលនិធិ​ប្រមាណ ៦០០​លាន​យ័ន​ថែមទៀត សម្រាប់​គម្រោង​អភិវឌ្ឍន៍​ធំៗ ដូចជា​ផ្លូវ​ល្បឿន​លឿន​ជាដើម​។​ការសន្យា​នេះ ធ្វើឡើង​ក្នុងជំនួប​ទ្វេភាគី​រវាង​លោក លី ខឹ​ជាំង និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅថ្ងៃនេះ​៕  

ព័ត៌មានផ្សេងទៀត