TripAdvisor៖​​កោះ​Ishigaki​​ជាប់​ឈ្មោះ​​ជា​ទិសដៅ​​ទេសចរណ៍​​លំដាប់​កំពូល​​ក្នុង​ឆ្នាំ​២០១៨

11-01-2018 4:26 pm 1139
ទិដ្ឋភាពនៅកោះ​Ishigaki​របស់ជប៉ុន

​កោះ​Ishigaki​ស្ថិតនៅក្នុង​ខេត្ដ​Okinawa នៅ​ភាគខាងត្បូង​ប្រទេស​ជប៉ុន បាន​ជាប់​ឈ្មោះ​ជា​ទិសដៅ​ទេសចរណ៍​លំដាប់​កំពូល​សម្រាប់​ឆ្នាំ​២០១៨ របស់​ក្រុមហ៊ុន​TripAdvisor​។​កោះ​Ishigaki​មាន​ទំហំ​ធំជាងគេ​បំផុត​ក្នុង​ប្រជុំ​កោះ​Yaeyama ដែលមាន​ឆ្នេរ​ខ្សាច់ ថ្ម​ប៉ប្រះ​ទឹក ផ្កា​ថ្ម និង​ព្រៃកោងកាង​យ៉ាង​ស្រស់ស្អាត ហើយ​ទឹកសមុទ្រ​ក៏​ថ្លា​ល្អ​។​នៅលើ​កោះ​មួយ​នេះ​មាន​សីតុណ្ហភាព​មធ្យម​លើសពី​២០​អង្សា​សេ​ពេញ​មួយឆ្នាំ ហើយ​ជា​ឋានសួគ៌​ម្ហូបអាហារ​ផងដែរ​។​

​ក្រុមហ៊ុន​TripAdvisor​បានបង្ហាញ​ឈ្មោះ​ទីតាំង​ជា​ទិសដៅ​ទេសចរណ៍​កំពូល​ទាំង​១០ សម្រាប់​ឆ្នាំ​២០១៨​ផងដែរ​មានដូចជា​៖

១ កោះ​Ishigak​នៅ​ជប៉ុន

២ ទីក្រុង​Kapaa​នៅ​ហា​វ៉ៃ​

៣ ទីក្រុង​Nairobi​នៅកេ​ន​យ៉ា​

៤ ទីក្រុង​Halifax​នៅ​កាណាដា​

៥ ទីក្រុង​Gdańsk​ប្រទេស​ប៉ូឡូញ​

៦ ទីក្រុង​San Jose​នៅ​កូ​ស្ដា​រីកា​

៧ ទីក្រុង​Riga​នៅ​ឡា​ធ្វា​

៨ ទីក្រុង​Rovinj​នៅក្រូ​អាត​

៩ ទីក្រុង​Nerja​នៅអេ​ស្ប៉ាញ​

១០ ទីក្រុង​Casablanca​នៅ​ម៉ារ៉ុក​៕

ព័ត៌មានផ្សេងទៀត