​វិធី​ផលិត​ថ្នាំពុល​ធម្មជាតិ​កម្ចាត់​សត្វល្អិត​និង​ការពារ​ជំងឺ​លើ​ដំណាំ​ក្រូច​

11-01-2018 4:00 pm 1269

​ថ្នាំពុល​ធម្មជាតិ​នេះ ធ្វើឡើង​ដើម្បី​កម្ចាត់​សត្វល្អិត និង​ការពារ​ជំងឺ នៅលើ​ដំណាំ​ក្រូច​គ្រប់​ប្រភេទ ។ វា​មាន​ប្រសិទ្ធភាព​បំផុត ចំពោះ​ការ​កម្ចាត់​ជំងឺ​នានា​នៅលើ​ដំណាំ​ក្រូចឆ្មារ ។​

​ធាតុ​ផ្សំ ៖
- ស្រាស ឬ​គ្រឿង​ស្រវឹង ១​ដប ស្មើនឹង ៦២៥ មី​លី​លីត្រ​
- ទឹក​ខ្មេះ កន្លះ​លីត្រ (៥០០ CC)
- ទឹកស្អាត​ប្រហែល ១៥​លីត្រ​
- គ្រាប់​ស្តៅ បើ​គ្មាន​ទេ អាច​ប្រើ​សំបក ឬ​ស្លឹក​ស្តៅ ១​គីឡូក្រាម​
- ដើម ឬ​ស្លឹក​ទន្ទ្រានខែត្រ បើ​បាន​សំបក​ស្លែង ស្លែង​កាន់តែ​ប្រសើរ ៥​គីឡូម៉ែត្រ​

​វិធី​ធ្វើ ៖
- ចិញ្ច្រាំ​ស្លឹក​ទន្ទ្រានខែត្រ និង​ស្លឹក​ស្តៅឱ្យ​ល្អិ​ត ដាក់ចូល​ក្នុង​ធុង​
- ចាក់​ស្រាស និង​ទឹកខ្មេះ​ចូល ហើយ​កូរ​ឱ្យ​សព្វ គ្រប​ទុកចោល​៤​ម៉ោង​
- បន្ទាប់មក យក​ល្បាយ​លាយ​ទាំងនោះ ចាក់​ចូលក្នុង​ខ្ទះ​ធំ និង​ចាក់ទឹក​១៥​លីត្រ​ចូល​
- ដាំ​ឱ្យ​ពុះ​តិចៗ​រហូត​រីង​ទឹក នៅសល់​ត្រឹមតែ​ទឹក​ថ្នាំ​ចំនួន​ប្រហែល ៥ ទៅ ៨ លីត្រ​
- បន្ទាប់​ពី​រីង​ហើយ ត្រូវ​លើក​ទុកឱ្យ​ត្រជាក់ និង​ច្រោះ​ត្រង​ដោយ​ស្បៃ​ស្អាត​ច្រក​ទុក​នៅ​ទី​ម្លប់ ពិសេស​ទុកឱ្យ​ផុត​ពី​ដៃ​ក្មេង​
- យើង​អាច​រក្សា​ទុក​បាន​រយៈពេល​៦​ខែ​

​វិធី​ប្រើ ៖
- យក​ទឹក​ថ្នាំពុល​នេះ ២០ ឬ​៣០ មី​លី​លីត្រ លាយ​ជាមួយ​ទឹក​ធម្មតា​ចំនួន ២០​លីត្រ សម្រាប់​បាញ់​លើ​ដំណាំ​
- ត្រូវ​បាញ់​៤​ដង ក្នុង​មួយ​ខែ ៕

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម | ប្រភពពី អ៊ាង សុផល្លែត​)

ព័ត៌មានផ្សេងទៀត