ក្រុមហ៊ុន​​Toyota​​និង​Mazda​​នឹង​រួមគ្នា​​បើក​រោងចក្រ​​ដំឡើងរថយន្ដ​​នៅ​អាមេរិក​

11-01-2018 3:48 pm 173
ឡូហ្គោក្រុមហ៊ុន​Toyota​និង​Mazda

ក្រុមហ៊ុន​ផលិត​រថយន្ដ​របស់​ជ​ប៉ុន​Toyota​និង​Mazda បានប្រកាស​ជា​ផ្លូវការ​ថា​ពួកគេ​នឹង​រួមគ្នា​សាងសង់​រោងចក្រ​ដំឡើងរថយន្ដ​នៅ​រដ្ឋ​Alabama ស្ថិតនៅ​ភាគខាងត្បូង​សហរដ្ឋអាមេរិក​។​ប្រធាន​ក្រុមហ៊ុន​Toyota​និង​Mazda​បានប្រកាស​បែបនេះ​កាលពី​ថ្ងៃ​ពុធ​។​ប្រធាន​ក្រុមហ៊ុន​Toyota​និយាយថា លោក​មាន​ទំនុកចិត្ដ​នឹង​បង្កើតជោគ​ជ័យមួយ​ផ្សេងទៀត​នៅ​អាមេរិក​។​

​ចំណែក​ប្រធាន​ក្រុមហ៊ុន​Mazda​បាន​និយាយថា លោក​មាន​សេចក្ដី​រីករាយ​យ៉ាងខ្លាំង ដែល​អាច​ចូលរួមចំណែក​ក្នុង​សេដ្ឋកិច្ច​អាមេរិក​។​លោក​ថា​ក្រុមហ៊ុន​ទាំងពីរ​នឹង​បញ្ចូល​បច្ចេកវិទ្យា​របស់​គេ​រួមគ្នា ដើម្បី​ផ្គត់ផ្គង់​រថយន្ដ​ដែលមាន​គុណភាព​ខ្ពស់​។​ក្រុមហ៊ុន​ទាំងពីរ​នេះ​នឹង​វិនិយោគ​ទឹកប្រាក់​ប្រហែល​១.៦​ពាន់​លាន​ដុល្លារ​ក្នុង​រោងចក្រ​ថ្មី ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ប្រតិ​បត្ដិការនៅ​ឆ្នាំ​២០២១៕

ព័ត៌មានផ្សេងទៀត