ចិន​សន្យា​នាំចូល​អង្ករ​ពី​កម្ពុជា​៣០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៨

11-01-2018 3:09 pm 557

​កម្ពុជា - ចិន បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ ស្តីពី​ពាណិជ្ជកម្ម ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​នាំ​ចូល​អង្ករ​ពី​ប្រទេស​កម្ពុជា ចំនួន​៣០​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០១៨ ។​

​ការចុះហត្ថលេខា​នេះ ធ្វើឡើង​នៅក្នុង​ថ្ងៃទី​១១ ខែ​មករា ក្រោម​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លី ឃី​ជាំ​ង (Li Keqiang) ក្រោយ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ - ឡាន​ឆាង លើក​ទី​ពីរ ក្រោម​មូលបទ ទន្លេ​របស់​យើង ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ត្រូវបាន​បញ្ចប់ ។​

​គូសបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ចិន​ចំនួន​ជាង​២១​ម៉ឺន​តោន ហើយ​ចំនួន​កូតា​ថ្មី​សម្រាប់​ឆ្នាំ​២០១៨ នឹង​បង្កើន​ឱកាស​ដល់​រោង​ម៉ាស៊ីន និង​កសិករ​របស់​កម្ពុជា​បន្ថែមទៀត ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត