ចាប់ខ្លួន​​មនុស្ស​​ជាង​២០០​នាក់​​ក្នុង​ការតវ៉ា​​នៅ​ទុយ​នេ​ស៊ី​

11-01-2018 2:53 pm 243
ទិដ្ឋភាពនៅកន្លែងប៉ះទង្គិច​​

​តាម​ការបញ្ជាក់​ពី​ក្រសួងមហាផ្ទៃ​ទុយ​នេ​ស៊ី​កាលពី​ថ្ងៃ​ពុធ​បានឲ្យដឹងថា មាន​មនុស្ស​ជាង​២០០​នាក់​ត្រូវបាន​ចាប់ខ្លួន និង​មន្ដ្រីប៉ូលិស​៤៩​នាក់​រងរបួស នៅក្នុង​ការប៉ះទង្គិច​ជាមួយ​ក្រុមបាតុករ​។​ការប៉ះទង្គិច​បានកើត​ឡើង​នៅពេល​មាន​ប្រជាជន​នាំគ្នា​តវ៉ា ហើយ​ប៉ូលិស​បាន​ចាត់វិធានការ​ទប់ស្កាត់​ការតវ៉ា​នោះ ទីបំផុត​ក្រុមបាតុករ​បាន​ផ្ទុះ​ហិង្សា​។​ពួកគេ​បាន​បំផ្លាញ​សម្ភារៈ និង​អគារ​មួយចំនួន​មាន​ទាំង​ផ្សារ​ទំនើប​ផងដែរ​។​ជុំវិញ​ការតវ៉ា​ប្រជាជន​ទុយ​នេ​ស៊ី​ផ្ទុះ​កំហឹង ដោយសារតែ​ការដំឡើង​ពន្ធ​លើ​តម្លៃ​ទំនិញ រួម​នឹង​ការទាមទា​រឲ្យបរិច្ចាក​ប្រាក់​សម្រាប់សង្គម ដែល​កញ្ចប់​ថវិកា​ថ្មី​ត្រូវបាន​ប្រកាស​កាលពីដើម​ឆ្នាំ​២០១៨​នេះ​៕

ព័ត៌មានផ្សេងទៀត