មនុស្ស​ស្លាប់​​ដោយសារ​បាក់​ដី​​នៅ​អាមេរិក​​កើន​ដល់​​ជិត​២០​នាក់​

11-01-2018 8:52 am 431
ក្រុមជួយសង្គ្រោះ​កំពុងជួយ​ប្រជាជន

​ក្រុម​ជួយសង្គ្រោះ​រាប់រយ​នាក់​កំពុង​ធ្វើ​ប្រតិ​បត្ដិកា​រយ៉ាង​ញាប់ដៃ​ញាប់ជើង ជួយ​ប្រជាជន​អាមេរិក​ដែល​កំពុង​រងគ្រោះ​នៅ​ភាគខាងត្បូង​រដ្ឋ​California គឺ​កំពុង​ជួប​គ្រោះ​បាក់​ដី​បង្កឡើង​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​ផង​។​ចំនួន​មនុស្ស​ស្លាប់​កើន​ដល់​១៧​នាក់​ហើយ និង​អ្នករបួស​មាន​២៨​នាក់​។​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​មនុស្ស​ប្រមាណ​ជាង​១០​នាក់​កំពុង​បន្ដ​បាត់​ខ្លួន ខណៈ​ជួយសង្គ្រោះ​បាន​ជាច្រើន​នាក់​។​ផ្ទះ​ប្រជាជន​១០០​ខ្នង​ត្រូវបាន​បំផ្លាញ និង​ជាង​៣០០​ខ្នង​ទៀត​រង​ការខូចខាត​។​គ្រោះ​បាក់​ដី​នេះ​នឹង​បន្ដ​រីក​រាលដាល​បន្ថែមទៀត ស្របពេល​បច្ចុប្បន្នកំពុង​ប៉ះពាល់​ខ្លាំង ដោយបាន​កាត់ផ្ដាច់​ចរន្ដអគ្គិសនី​នៅ​តំបន់​រងគ្រោះ​។​ចំនួន​អ្នកស្លាប់​អាច​បន្ដ​កើនឡើង​៕

ព័ត៌មានផ្សេងទៀត