៥​កន្លែង​​ដែល​គួរ​ទៅ​​នៅក្នុង​​ក្រុង​ម៉ានីល​​ប្រទេស​​ហ្វីលីពីន​

10-01-2018 5:16 pm 756
រូបភាព​ក្នុងទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន

​ហ្វីលីពីន​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​អាស៊ាន​ជាច្រើន ដែលមាន​ទីតាំង​កម្សាន្ដ​និង​ទស្សនា​ច្រើន​។​សម្រាប់​អ្នក​ដែល​មិនទាន់​ដឹង​ច្បាស់ យើង​សូម​បង្ហាញ​ទីតាំង​ចំនួន​៥​ដែល​គួរឲ្យ​ចាប់អារម្មណ៍​។​ទីតាំង​ទាំង​៥​នោះ​មានដូចជា​៖

១ FELTRINELLI RED


​តើ​FELTRINELLI RED​គឺជា​ហាង​លក់​សៀវភៅ​ឬ​ជា​ភោជនីយដ្ឋាន​?​អគារ​ដ៏​ធំ​ល្វឹងល្វើយ​មួយ​នេះ​មាន​ភាព​មមាញឹក​ខ្លាំង ដោយសារតែ​មាន​ភ្ញៀវ​ច្រើន​។​អតិថិជន​អាច​ជ្រើសរើស​សៀវភៅ​ដែល​លក់ដាច់​បំផុត​នៅ​អ៊ីតាលី​និង​អង់គ្លេស ហើយ​អាច​អាន​វា​បាន​។​អាន​បណ្ដើរ​ផឹក​កាហ្វេ​បណ្ដើរ ហើយ​អ្នក​អាច​ញ៉ាំ​ប៊ឺ​ហ្គ័​រ និង​សាឡា​ត់ ដែលមាន​លក់​នៅ​ក្នុងនោះ អ្នក​ពិតជា​ទទួល​អារម្មណ៍​ប្លែក​។​

២ COLMAR


​ទីតាំង​មាន​កម្ពស់​ពីរ​ជាន់​មួយ​នេះ ជា​ហាង​លក់​សម្លៀកបំពាក់​ដ៏​ពេញនិយម​មួយ មាន​ស្លាក​យីហោ​ជា​របស់​អ៊ីតាលី​។​លោកអ្នក​អាច​ស្វែងរក​សម្លៀកបំពាក់​ស្អាតៗ​មិន​ថា​ក្មេង ចាស់ ប្រុស ស្រី ធានាថា​សុទ្ធតែ​ទាន់សម័យ​។​

៣ CA’PELLETTI


CA’PELLETTI​ជា​ភោជនីយដ្ឋាន​បែប​ផ្ទះបាយ​មួយ ដែល​នៅ​ទីនោះ​មាន​ម្ហូប​អ៊ីតាលី​ជាច្រើន​មុខ​គួរឲ្យ​ចាប់អារម្មណ៍​។​ដោយឡែក​នៅតាម​ជញ្ជាំង​មាន​ផលិតផល​ជាច្រើន​ដែល​អ្នក​អាច​យកទៅ​ផ្ទះ​បាន ដូចជា​ទឹកឃ្មុំ ប្រេង​អូ​លីវ ទឹកជ្រលក់​ប៉េងប៉ោះ​ជាដើម​។​

៤ GCDS


​ជា​ហាង​លក់​សម្លៀកបំពាក់​តាមផ្លូវ​មួយទៀត មាន​ទាំង​សម្លៀកបំពាក់​បុរស​និង​ស្ដ្រី​។​សម្លៀកបំពាក់​នៅ​ទីនោះ​មានការ​រចនា​ម៉ូត​យ៉ាង​ស្រស់ស្អាត​។​

៥ OCTAVIUS BAR AT THE STAGE MILANO


​ជា​បារ​មួយកន្លែង​មាន​ស្រា​ក្រឡុក​ពិសេស​ផ្សំ​ពី​រសជាតិ​ជាង​៩០០​មុខ​លាយ​ចូលគ្នា​។​នៅ​ទីនោះ​អ្នក​ក៏​អាចធ្វើ​ស្រា​ក្រឡុក​ដោយ​ខ្លួនឯង​ផងដែរ​៕
 

ព័ត៌មានផ្សេងទៀត