លោក​មុំ គង់​បង្កើន​ការចូលរួម​ទប់ស្កាត់​ ក្រោយ​ដឹង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការជក់បារី​

10-01-2018 4:21 pm 494
លោកមុំ គង់នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាព

​អង្គការ​ចលនា​ដើម្បី​សុខភាព បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៦ ដោយមាន​លោក​វេជ្ជបណ្ឌិត​មុំ គង់ ជា​ប្រធាន​។ អង្គការ​នេះ​បង្កើតឡើង ដើម្បី​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល ក្នុង​គោលបំណង​កាត់បន្ថយ​ជំងឺមិនឆ្លង ដែល​បង្កដោយ​កត្តា​ហានិភ័យ​៤ រូ​ម​មាន​គ្រឿង​ស្រវឹង ថ្នាំជក់ របប​អាហារ​និង​កង្វះ​កាយ​វប្ប​កម្ម​។ មុន​ចូលរួម​យ៉ាងសកម្ម ក្នុង​សកម្មភាព​កាត់បន្ថយ​ជំងឺមិនឆ្លង​នេះ លោក​វេជ្ជបណ្ឌិត​មុំ គង់​បាន​ប្រាប់​វិទ្យុ​វាយោ​ថា លោក​ក៏ដូចជា​យុវវ័យ​ដទៃទៀត​ដែរ ដែល​ធ្លាប់​សាកល្បង​តិចតួច នូវ​កត្តា​ហានិភ័យ​មួយចំនួន​ខាងលើ​។

ប៉ុន្តែ​តាមរយៈ​ការសិក្សា ក្នុងនាម​ជា​និស្សិត​ពេទ្យ​នា​ឆ្នាំ​១៩៩០​ជាង លោក​បាន​យល់ដឹង​ច្រើន នូវ​ផលប៉ះពាល់ពី​ការជក់បារី និង​ការ​ពិសាគ្រឿង​ស្រវឹង​។ ជា​បន្តបន្ទាប់​ លោក​មិន​ត្រឹមតែ​បញ្ឈប់​ការប្រព្រឹត្ត​ទាំងឡាយ ដែល​នាំឲ្យ​ខូចសុខភាព​ប៉ុណ្ណោះទេ ថែមទាំង​ចូលរួម​យ៉ាងសកម្ម ក្នុង​កិច្ចការងារ​សង្គម ដើម្បី​រួមចំណែក​កាត់បន្ថយ​ជំងឺមិនឆ្លង នៅក្នុង​ប្រទេស​កម្ពុជា​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​វេជ្ជបណ្ឌិត​មុំ គង់​ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍ !

សំឡេង៖

ព័ត៌មានផ្សេងទៀត