៥​វិធី ដើម្បី​រៀបចំ​ដាំ​ដុះ​ដំឡូង​បារាំង​

10-01-2018 4:11 pm 1203

១. កាបូប​
​យើង​អាច​ប្រើប្រាស់​កាបូប​រៀន​ចាស់ៗ ដែល​ឈប់​ប្រើប្រាស់​ដើម្បី​រៀបចំ​ដាំ​ដុះ​ដំណាំ​ដំឡូង​បារាំង ។ អ្វី​ដែល​អ្នកត្រូវការ គឺ​ត្រូវ​មាន​កាបូប​ចាស់ៗ​របស់​អ្នក និង​ដី​ដែល​មាន​ជីជាតិ​ស្រាប់ ចាក់​ចូល​ក្នុង​កាបូប ទុក​សម្រាប់​ដាក់​ដាំ​ដុះ​ប៉ុណ្ណោះ ។​

២. បាវ ឬ​កា​រ៉ុង​
​វិធី​នេះ កសិករ​ខ្មែរ​យើង​បាន​ប្រើប្រាស់​ច្រើន​មកហើយ សម្រាប់​ដំណាំ​យក​មើម ដូចជា​ខ្ញី​ជាដើម ។ យើង​អាច​សាកល្បង​យក​កា​រ៉ុង មូរមាត់​ឱ្យ​ដល់​ពាក់កណ្តាល និង​ចាក់ដី​ចូល​ក្នុង​កា​រ៉ុង រួច​យក​ទុក​ដើម្បី​ដាំ​ដុះ​រួច​ជា​ការ​ស្រេច ។​

៣. ធុងសំរាម​ជ័រ​
​ដោយសារ​តែ​ដំឡូងបារាំង គឺជា​រុក្ខជាតិ​បន្លែ ដែល​មាន​ភាពងាយស្រួល​ក្នុង​ការដាំដុះ និង​ងាយ​ដុះ​លូតលាស់​នៅ​ស្ទើរ​គ្រប់​ស្ថានភាព និង​ទីតាំង យើង​អាច​សាកល្បង ដាំ​ដុះ​ដំឡូងបារាំង​នៅក្នុង​ធុងសំរាម​ជ័រ​ចាស់ៗ បែកបាក់​ខ្លះៗ ដែល​យើង​ឈប់​ប្រើ ។​

៤. កង់ឡាន​
​កង់ឡាន​ចាស់ៗ ពិតជា​មាន​ប្រយោជន៍ សម្រាប់​កសិកម្ម ។ យើង​អាច​យក​កង់​ឡាន ដែល​ឈប់​ប្រើប្រាស់ មក​តម្រៀប​ជាន់​ពី​លើ​គ្នា តាម​កម្ពស់​ដែល​យើង​ចង់បាន រួច​ចាក់​ដី​ចូល ដាំ​ដំណាំ​នេះ រួច​ជា​ការ​ស្រេច ។​

៥. ដាំ​លាយ​ជាមួយនឹង​ប៉េងប៉ោះ​
​ដំណាំ​ប៉េងប៉ោះ គឺ​ងាយស្រួល​ក្នុងការ​ដុះ​លូតលាស់ ដែល​យើង​អាច​រៀបចំ​ដាំ​ដុះ ដំណាំ​ពីរ​នេះ នៅក្នុង​ផើង​តែ​មួយ​បាន ។ ដំណាំ​ប៉េងប៉ោះ នឹង​ផ្តល់​ផល​នៅ​ផ្នែក​ខាងលើ ដោយឡែក​ដំឡូងបារាំង​នឹង​ផ្តល់​មើម​នៅ​ផ្នែក​ខាងក្រោម ។​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត