ព្យុះ​វាយប្រហារ​​នៅថៃ​បង្ក​ជា​ទឹកជំនន់​​ជន់​លិច​​​ក្រុង​បាងកក​​

10-01-2018 3:54 pm 618
រូបភាព​​ជំនន់​​ទឹកភ្លៀង​កំពុង​ជន់លិចក្រុងបាងកក

​តំបន់​មួយចំនួន​នៅក្នុង​ទីក្រុង​បាងកក​ប្រទេស ត្រូវបាន​ជន់​លិច​ដោយ​ទឹកជំនន់ បន្ទាប់ពី​មាន​ព្យុះ​ផ្គរ​រន្ទះ​បោកបក់​លើ​កាលពី​ព្រឹក​ថ្ងៃទី​១០​មករា​នេះ​។​យោ​តាម​រដ្ឋបាល​ក្រុង​បាងកក​បានឲ្យដឹងថា មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទូទាំង​រាជធានី​បាងកក ប៉ុន្ដែ​នៅក្នុង​តំបន់​មួយចំនួន​ដូចជា Min Buri​និង Nong Chok មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រហូតដល់​៨៩​មី​លី​ម៉ែត្រ​។​

​កាសែត​បាងកក​ប៉ុស្ដិ៍​បាន​រាយការណ៍​ថា ផ្លូវ​នៅតាម​ដង​ទន្លេ​ចៅ​ប្រា​យ៉ាក៏​ទទួលរង​ឥទ្ធិពល​ដែ​រ ដោយ​មានផ្ទរ​រន្ទះ​និងមាន​ទឹកជំនន់ជ​ន់​លិច​។​បញ្ហា​នេះ​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍​នៅ​ទូទាំង​ក្រុង​បាងកក​។​មិនទាន់មាន​ការ​បញ្ជាក់ពី​ផល​ខូចខាត​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត