ក្រុមហ៊ុន​Toyota​​នឹ​ង​អភិវឌ្ឍ​​រថយន្ដ​អគ្គិសនី​​គ្មាន​មនុស្ស​បើក​​សម្រាប់​ការដឹកជញ្ជូន​

10-01-2018 11:33 am 301
រថយន្ដគំរូរបស់ក្រុមហ៊ុន​Toyota

​ក្រុមហ៊ុន​Toyota Motor​បាន​និយាយថា ខ្លួន​នឹង​កំពុងតែ​អភិវឌ្ឍ​រថយន្ដ​អេឡិចត្រូនិច​បើកបរ​ដោយ​ស្វ័យ​ប្រវត្ដិ ដើម្បី​ដឹកជញ្ជូន​អ្នកដំណើរ​ទៅ​កន្លែង​ប្រកួត​កីឡា​អូឡាំពិក​និង​ប៉ា​រ៉ា​អូឡាំពិក ដែល​នឹង​ប្រព្រឹត្ដទៅនៅ​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​២០២០​។​ក្រុមហ៊ុន​Toyota​កំពុង​បង្ហាញ​គំរូ​មួយ​នៅក្នុង​ពិធី​តាំងពិព័រណ៍​ផលិតផល​អេឡិចត្រូនិច​នៅ​អាមេរិក​។​រថយន្ដ​នេះ​អាច​ដឹក​មនុស្ស​បាន​ប្រហែល​២០​នាក់​។​

​ប្រធាន​ក្រុមហ៊ុន​Toyota​លោក​Akio Toyoda​បាន​និយាយ​កាលពី​ថ្ងៃទី​០៨​មករា​ថា ក្រុមហ៊ុន​របស់លោក​កំពុង​រៀបចំ​ផែនការ​ជាមួយ​ក្រុមហ៊ុន​អាមេរិក និង​ក្រុមហ៊ុន​ដទៃទៀត​លើ​គម្រោង​នេះហើយ​។​លោក​ថា​ដៃគូ​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​Toyota​មិនយូរ​ទៀត ពួកគេ​នឹង​ផ្លាស់ប្ដូរ​រថយន្ដ​និង​បច្ចេកវិទ្យា​របស់គេ​យ៉ាង​ឆាប់រហ័ស ហេតុនេះ​ក្រុមហ៊ុន​Toyota​ក៏ត្រូវ​បង្កើន​សមត្ថភាព​ខ្លួនឯង​ដែរ​។​ចំពោះ​ដៃគូ​របស់​ក្រុមហ៊ុន​Toyota មានដូចជា​ក្រុមហ៊ុន​Amazon.com និង​ក្រុមហ៊ុន​Uber៕

ព័ត៌មានផ្សេងទៀត