ពិព័រណ៍​​អេឡិចត្រូនិច​​ខ្នាតយ​ក្ស​​បានចាប់ផ្ដើម​ឡើង​នៅ​អាមេរិក​

10-01-2018 11:11 am 379
មនុស្ស​យន្ដ​ដែលដាក់​តាំង​ពិព័រណ៍

​ការតាំងពិព័រណ៍​អេឡិចត្រូនិចដ៏​ធំ​បំផុ​តរបស់​ពិភពលោក បានចាប់ផ្ដើម​ឡើង​នៅក្នុង​ទីក្រុង​Las Vegas សហរដ្ឋអាមេរិក​។​ពិព័រណ៍​អេឡិចត្រូនិច​នេះ​បានចា​ប់​ផ្ដើម​កាលពី​ថ្ងៃទី​០៩​មករា ដោយមាន​ក្រុមហ៊ុន​ប្រមាណ​៤​ពាន់​ក្រុមហ៊ុន​មកពី​អាមេរិក​និង​បរទេស​ចូលរួម​។​ក្នុងនោះ​ក៏មាន​រថយន្ដ​បើកបរ​ដោយ​ស្វ័យប្រវត្ដិ និង​មនុស្ស​យន្ដ​បាន​ចូលរួម​ផងដែរ​។​

​ក្រុមហ៊ុន​ធំៗ​ដូចជា​Ford Motor​របស់​អាមេរិក ក្រុមហ៊ុន​Honda​និង​Toyota​របស់​ជប៉ុន​ជាដើម បាន​ថ្លែងអំណរគុណ​ចំពោះ​ការរៀបចំ​ពិធី​តាំងពី​ព័​រណ៍​នេះឡើង ហើយ​ផលិត​របស់​ពួកគេ​ដូចជា​រថយន្ដ​បើកបរ​ដោយ​ស្វ័យប្រវត្ដិ និង​មនុស្ស​យន្ដ​ជាដើម ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​៕

ព័ត៌មានផ្សេងទៀត