មូលដ្ឋានទ័ព​​រុស្ស៊ី​​នៅ​ស៊ី​រី​​រង​ការវាយប្រហារ​​ដោយ​យន្ដហោះ​​គ្មាន​មនុស្ស​បើក​

10-01-2018 9:11 am 1244
មូលដ្ឋានទ័ពអាកាសHmeimim​ដែលរងការវាយប្រហារ

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា មូលដ្ឋាន​យោធា​របស់គេ​នៅក្នុង​ប្រទេស​ស៊ី​រី ត្រូវបាន​វាយប្រហារ​ដោយ​យន្ដហោះ​គ្មាន​មនុស្ស​បើក​កាលពី​សប្ដាហ៍​មុន​។​ក្រសួង​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា មូលដ្ឋាន​ទ័ពអាកាស​Hmeimim​និង​មូលដ្ឋាន​ទ័ពជើងទឹក​Tartus ត្រូវបាន​វាយប្រហារ​ដោយ​យន្ដហោះ​គ្មាន​មនុស្ស​១៣​គ្រឿង កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ប៉ុន្ដែ​គ្មាន​បង្ក​គ្រោះថ្នាក់​ទេ​។​

​ក្រសួង​កំពុង​ស្រាវជ្រាវ​ពី​យន្ដហោះ​គ្មាន​មនុស្ស​បើក​ដែល​ធ្វើ​សកម្មភាព តាមរយៈ​ការស្រាវជ្រាវ​តាម​ប្រព័ន្ធ​ផ្កាយរណប ក្នុងនោះ​បានបញ្ជាក់​ឈ្មោះ​ប្រទេស​ដែល​ចូលរួម​ផងដែរ​ដូចជា​អាមេរិក​។​វា​ជា​រឿង​ចៃ​ច​ន្យ ដែលមាន​យន្ដហោះ​ស៊ើបការណ៍​អាមេរិក​ពី​រគ្រឿង ហោះ​នៅក្បែរ​មូលដ្ឋានទ័ព​រុស្ស៊ី​ប្រមាណ​ជា​៤​ម៉ោង​នៅពេល​មាន​ការវាយប្រហារ​។​យ៉ាងណាក៏ដោយ​មិនអាច​ចោទ​អាមេរិក​ទាំងស្រុង​ថា ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​ទេ ត្រូវ​រង់ចាំ​ការស៊ើបអង្កេត​ជាមុនសិន​៕

ព័ត៌មានផ្សេងទៀត