លោក​សូរ ចន្ថា គាំទ្រ​យុទ្ធនាការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ប៉ុន្តែ​...

09-01-2018 4:25 pm 740

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ កម្លាំង​សមត្ថកិច្ច បាន​ដាក់ចេញ​នូវ​វិធានការ​ដ៏​តឹងរឹង លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាមរយៈ​ការឃាត់ទុក​យានយន្ត បើកបរ​គ្មាន​មួកសុវត្ថិភាព កញ្ចក់ ស្លាក​លេខ និង​ជិះ​បញ្ច្រាស់ យកទៅ​រក្សាទុក​នៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ចរាចរណ៍ រាជធានី​ភ្នំពេញ ដោយ​ពុំ​មាន​ការចេញ​បង្កាន់ដៃ ផ្អាក​ពិន័យ នៅនឹងកន្លែង​ឡើយ​។

​ត្រឹម​តែ​រយៈពេល​៨​ថ្ងៃ នគរបាល​បាន​ត្រួតពិនិត្យ​យានយន្ត​ចំនួន ៣៧,៩១៧​គ្រឿង រកឃើញ​យានយន្ត​ល្មើស ៦,៤៦៣​គ្រឿង (​ម៉ូតូ​៨២​ភាគរយ​) ក្នុងនោះ​អប់រំ ២,៤២៤ គ្រឿង និង​ផាកពិន័យ ៤,០៣៩​គ្រឿង (​ម៉ូតូ​៩៦​ភាគរយ​)​។​

​ជុំវិញ ការដាក់ចេញ​វិធានការ​ក្តៅ​នេះ ត្រូវបាន​អ្នកតាមដាន​ស្ថានការណ៍​សង្គម សម្តែង​ការ​សាទរ ប៉ុន្តែ​សូម​ឲ្យ​ការអនុវត្ត​ធ្វើឡើង​ជា​បន្តបន្ទាប់ និង​ស្មើភាព​គ្នា​។ ​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ លោក​សូរ ចន្ថា អ្នកតាមដាន​ស្ថានការណ៍​សង្គម និង​នយោបាយ​។

​សំឡេង

ព័ត៌មានផ្សេងទៀត