កម្ពុជា​សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់​លើក​ទី​៣​ចាប់ពី​ថ្ងៃ​ទី​១០-១៥​មករា​

08-01-2018 5:41 pm 3871
រូបភាពពីKNN Hotnews

​បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព អាកាសធាតុ​រួចមក ឃើញថា កម្ពុជា បាន​នឹង​កំពុង​ទទួល​រង​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ ពី​ប្រទេស​។ ឥទ្ធិពល​នៃ​បាតុភូត​ទាំង​២​នេះ នឹង​បង្ក​ឲ្យ​កម្រិត​សីតុណ្ហភាព​អប្បបរមា​ធ្លាក់ចុះ ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​១០-១៥ មករា (​ប៉ុន្តែ​មិន​ត្រជាក់​ខ្លាំង ដូច​ការចុះ​ត្រជាក់​លើក​ទី​២​ទេ​)​។ នេះ​បើ​តាម​សេចក្តីជូនដំណឹង របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៨​នេះ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ថា ក្រៅ​ពី​ជួរ​ភ្នំ​ដងរែក ដែល​ចុះ​ត្រជាក់រ​ហូត ដល់​១៤​អង្សា​សេ​នោះ សម្រាប់​ខេត្ត​មួយចំនួន​ដូចជា​៖ ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ខេត្ត​ឧត្តរមានជ័យ ខេត្ត​ព្រះវិហារ និង​ខេត្ត​ប៉ៃលិន នឹង​ចុះ​ត្រជាក់​ក្នុង​រង្វង់​១៦-១៨ អង្សា​សេ តែ​សម្រាប់​តំបន់​មាត់សមុទ្រ​វិញ សីតុណ្ហភាព​មាន​រង្វង់ ២៣-២៤​អង្សា​សេ​៕ ដោយៈសៅ វិសាល

ព័ត៌មានផ្សេងទៀត