វិធី​កម្ចាត់​ចៃ ឬ​ក​ណ្តាំ​រោម​ផ្លែ​ដំណាំ​

08-01-2018 8:44 am 771

​ដើម្បី​កម្ចាត់​ចៃ​បំផ្លាញ ឬ​រោម​ទិន្នផល​ដំណាំ​របស់​អ្នក យើង​មាន​វិធី​ងាយៗ ស្រួលៗ ដែល​ផលិត​ដោយ​វត្ថុធាតុដើម​ធម្មជាតិ នៅក្នុង​ផ្ទះ​ស្រាប់ និង​មាន​ប្រសិទ្ធភាព ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំពុល ។ 

​វត្ថុធាតុដើម ៖
- យក​ប្រេងឆា​៣​ស្លាបព្រា​បាយ​
- សាប៊ូ​ម្សៅ​៣​ស្លាបព្រា​បាយ​
- ទឹក​១០​លីត្រ​

​វិធី​ធ្វើ និងប្រើប្រាស់ ៖
- យក​វត្ថុធាតុដើម​ទាំងអស់ ដាក់​ច្របល់ លាយ​ជាមួយ​គ្នា សម្រាប់​បាញ់​ទៅលើ​ប្រភេទ​ចៃ​ដែល​រោម​ទិន្នផល​
- ការប្រើប្រាស់ គួរតែ​បាញ់​ក្នុង​១​ថ្ងៃ​ម្តង រហូត​វា​បាត់អស់ 

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម | ដកស្រង់​ចេញពី អ៊ាង សុផល្លែត​)

ព័ត៌មានផ្សេងទៀត